សមាជិកសមាជិកាគណបក្សភ្លើងទៀនចំនួន ៦៧៥នាក់ នៅខេត្តបន្ទាយមានជ័យ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

បន្ទាយមានជ័យ៖ សមាជិក សមាជិកាគណបក្សភ្លើងទៀនចំនួន ៦៧៥នាក់ នៅខេត្តបន្ទាយមានជ័យ បានចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ប្រធានក្រុមការងារពិសេសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីមានឱកាសក្នុងការចូលរួមចំណែកកសាងសង្គមកម្ពុជាឲ្យកាន់តែរីកចំរើនឡើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម លី សាម៉េត បានថ្លែងថា ការសុំចូលរួមជីវភាពនយោបាយរបស់សមាជិកគណបក្សភ្លើងទៀននេះ គឺដោយបងប្អូនយល់ច្បាស់ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកបម្រើជាតិ ប្រជាជន និងមាតុភូមិកម្ពុជាពិតប្រាកដក។

តំណាងគណបក្សភ្លើងទៀន ថ្លែងថា ពួកគាត់សុទ្ធតែយល់ច្បាស់ថា សព្វថ្ងៃនេះនយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទៀន គ្មានគោលជំហរច្បាស់លាស់ គ្មានឧត្តមគតិជាតិ បក្សពួកនិយម ញុះញង់ឲ្យពលរដ្ឋបែងចែកវណ្ណៈ និងដើរតាមមាគ៌ានយោបាយ អតីតមេដឹកនាំចាស់បក្សសង្រ្គោះជាតិ គឺទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ ។

សូមបញ្ជាក់ថា តាមរយៈឯកឧត្តម លី សាម៉េត ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី ជំនួយការផ្ទាល់សម្តេចតេជោ, ឯកឧត្តម ឌួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម យូ សិរីវុឌ្ឍ ជំនួយការផ្ទាល់សម្តេចតេជោ ធ្វើឲ្យមន្រ្តីគណបក្សភ្លើងទៀន អតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀត បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់៕នុត នាង

ads banner