អាល្លឺម៉ង់បើកភ្លើងខៀវឱ្យប៉ូឡូញបញ្ជូនរថក្រោះដល់អ៊ុយក្រែន

កៀវ៖ ប្រមុខការទូតកំពូលអាល្លឺម៉ង់បាននិយាយនៅថ្ងៃអាទិត្យសប្តាហ៍មុនថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងមិនជំទាស់ទេ ប្រសិនបើប៉ូឡូញសម្រេចចិត្តបញ្ជូនរថក្រោះខ្លារខិន Leopard 2 ទៅឱ្យអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អ៊ែនណាឡេណា ប៊ែរបក បានប្រាប់ទូរទស្សន៍បារាំង LCI ថា ប្រទេសប៉ូឡូញមិនទាន់បានស្នើសុំការយល់ព្រមពីទីក្រុងប៊ែរឡាំង ដើម្បីចែករំលែករថក្រោះខ្លារខិនដែលផលិតដោយអាល្លឺម៉ង់មួយចំនួនរបស់ខ្លួនទេ ប៉ុន្តែបានបន្ថែមថា ប្រសិនបើយើងត្រូវបានស្នើសុំ… យើងនឹងមិនជំទាស់នោះទេ។

លោកស្រី ប៊ែរបក បានសង្កត់ធ្ងន់ថា មន្ត្រីអាល្លឺម៉ង់ដឹងច្បាស់ថាតើរថក្រោះទាំងនេះមានសារៈសំខាន់ប៉ុណ្ណា ហើយនេះជាមូលហេតុដែលយើងកំពុងពិភាក្សាអំពីរឿងនេះ ឥឡូវនេះជាមួយដៃគូរបស់យើង។

ចំណែកនាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាថេអ៊ូស ម៉ូរ៉ាវៀស្គី បាននិយាយថា ប្រសិនបើប្រទេសជាសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុប មិនយល់ព្រមក្នុងការបញ្ជូនរថក្រោះខ្លារខិន Leopard ទៅឱ្យអ៊ុយក្រែន នោះប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការកសាង “សម្ព័ន្ធភាពតូចមួយ” នៃបណ្តាប្រទេសដែលនឹងបញ្ជូនពួកវាទៅឱ្យអ៊ុយក្រែន។

កន្លងមក មន្ត្រីមួយចំនួនក្នុងប្រទេសប៉ូឡូញ បាននិយាយថា ហ្វាំងឡង់ និងដាណឺម៉ាក ក៏ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនរថក្រោះខ្លារខិនទៅឱ្យអ៊ុយក្រែនផងដែរ៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner