គ្រាប់បែកផ្ទុះលើជនសង្ស័យបះបោរ នៅប្រទេសថៃ

បាងកក៖ ជនសង្ស័យ ជាក្រុមបះបោរមូស្លីមម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីគ្រាប់បែកកែច្នៃបានផ្ទុះ ខណៈពេលដែលរូបគេត្រូវបានចោទប្រកាន់ថា ព្យាយាមផលិតគ្រាប់បែកដើម្បីបង្កៃ នៅស្ថានីយ៍បូមទឹកមួយ ក្នុងសង្កាត់ ម័ង (Muang) នៃខេត្ត យ៉ាឡា (Yala) ភាគខាងត្បូងប្រទសថៃ កាលពីថ្ងៃអាទិត្យ។

ប៉ូលិសបាននិយាយថា ការផ្ទុះនេះបានកើតឡើង នៅវេលាម៉ោង១និង៣០នាទី អធ្រាត នៅស្ថានីយបូមទឹកមួយកន្លែង។ ពួកគេបាននិយាយថា វីដេអូកាមេរ៉ាសុវត្ថិភាពនៅក្នុងតំបន់បានបង្ហាញបុរសពីរនាក់មកដល់ស្ថានីយដោយជិះម៉ូតូ។ ខ្សែវីដេអូបង្ហាញថា បុរសម្នាក់បានចុះពីក្រោយម៉ូតូ ហើយកាន់កំប៉ុងថ្នាំពណ៌ដែកចូលទៅក្នុងស្ថានីយ។ ប៉ូលិសបាននិយាយថា ពេលផ្ទុះគ្រាប់បែក អ្នកបើកម៉ូតូបានរត់ចេញពីកន្លែងកើតហេតុ ។

ប៉ូលិសបាននិយាយថា ដៃឆ្វេងរបស់ជនសង្ស័យត្រូវបានបាក់ ហើយមុខរបស់គាត់ត្រូវបានរលាកយ៉ាងធ្ងន់ធ្ងរដោយសារការផ្ទុះ។ ប៉ូលិសបាននិយាយថា ពួកគេសង្ស័យថា អ្នកទាំងពីរចង់បំផ្លាញម៉ាស៊ីនបូមទឹកសំខាន់ៗរបស់ស្ថានីយ៍ ប៉ុន្តែគ្រាប់បែកបានផ្ទុះដោយចៃដន្យ មុនពេលវាត្រូវបានរៀបចំតំឡើងនោះ។

ក្រោយមក ក្រុមបោសសម្អាតគ្រាប់បែក និងប៉ូលិសកោសល្យវិច្ច័យបានពិនិត្យកន្លែងកើតហេតុជាមួយទាហាន។ ដោយផ្អែកលើបំណែកនៃគ្រាប់បែក ក្រុមនេះបានប៉ាន់ប្រមាណថា វាមានផ្ទុកម្សៅកាំភ្លើងចន្លោះពី៥ ទៅ ១០ គីឡូក្រាម។ ប៉ូលិសបាននិយាយថា គោលដៅគឺដើម្បីបំផ្ទុះវាពីចម្ងាយ ប៉ុន្តែផែនការនេះបរាជ័យ៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner