ស្លាប់មនុស្ស ១០នាក់ ក្នុងការបាញ់ប្រហារដ៏ធំ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

កាលីហ្វ័រញ៉ា៖ នគរបាលប្រចាំទីក្រុងឡូស អេនជឺឡេស បាននិយាយថា មនុស្ស១០នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅក្នុងទីក្រុង Monterey Park រដ្ឋ កាលីហ្វ័រញ៉ា។

ក្រៅពីស្លាប់មនុស្ស១០នាក់ហើយ នៅមានមនុស្ស ១០ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ដើម្បីព្យាបាលរបួស ហើយយ៉ាងហោចណាស់ មានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “អ្នកស៊ើបអង្កេតឃាតកម្ម របស់ប៉ូលីសខោនធី Los Angeles កំពុងឆ្លើយតបដើម្បីជួយនាយកដ្ឋានប៉ូលីស Monterey Park ជាមួយនឹងការស៊ើបអង្កេតការបាញ់ប្រហារ ដោយមានអ្នកស្លាប់ ចំនួនដប់នាក់” ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យជាបុរសម្នាក់ ប៉ុន្តែមិនច្បាស់ថាតើ ជានរណាឲ្យប្រាកដនៅឡើយទេ គ្រាន់តែកំពុងតាមរកចាប់ខ្លួន។ ការបាញ់ប្រហារនេះបានកើតឡើងក្រោយម៉ោង១០យប់ ថ្ងៃសៅរ៍ ចុងសប្តាហ៍។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ទីតាំងកើតហេតុការណ៍ នៅកន្លែងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅក្នុងឧទ្យាន Monterey ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner