សម្ដេចតេជោ ហ៊ុន សែន៖ យ៉ាងយូរដើមឆ្នាំក្រោយ យុវជនក្រីក្រ នឹងទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ខែទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ យ៉ាងយូរដើមឆ្នាំក្រោយ កម្ពុជានឹងអនុវត្ដន៍គោលនយោបាយថ្មីមួយគឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រីក្រ ដោយឥតគិតថ្លៃ ហើយថែមនឹងផ្ដល់ប្រាក់ខែឲ្យថែមទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គោលដៅនោះ គឺប្រមូលសិស្សដែលក្រីក្រ មិនបានបន្តការសិក្សាអប់រំ ឲ្យទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈក្នុង១ឆ្នាំ យ៉ាងហោច ១លាន ៥សែននាក់។

សម្ដេចបន្តថា៖ បើយើងដោះស្រាយក្នុង ១លាន ៥សែននាក់ និងធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចខាងក្នុង ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាគំនិតរបស់សម្ដេច ហើយការដាក់អនុវត្តគឺនឹងអាចចាប់ផ្ដើមនៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner