មេដឹកនាំសភារុស្ស៊ីព្រមានថា ការផ្គត់ផ្គង់សព្វាវុធទំនើបៗដល់អ៊ុយក្រែន នឹងបង្កជា “មហន្តរាយពិភពលោក”

មូស្គូ៖ ប្រធានសភាជាន់ទាបរុស្ស៊ី (Duma) លោក វីយ៉ាឆេស្លាវ វូលូឌីន បាននិយាយនៅក្នុងថ្ងៃអាទិត្យសប្តាហ៍មុនថា ការដឹកជញ្ជូនអាវុធវាយលុកទៅកាន់អ៊ុយក្រែន នឹងនាំឱ្យមាន “មហន្តរាយជាសកល”។

លោក វូលូឌីន បានបញ្ជាក់នៅលើបណ្តាញសង្គមតេលេក្រាមថា ប្រសិនបើសហរដ្ឋអាមេរិក និងប្រទេសណាតូផ្គត់ផ្គង់អាវុធ ដែលនឹងត្រូវបានប្រើដើម្បីវាយប្រហារទីក្រុងស៊ីវិល និងការប៉ុនប៉ងដណ្តើមយកទឹកដីរបស់យើង ដូចដែលពួកគេបានគំរាមកំហែង នោះនឹងនាំឱ្យមានវិធានការសងសឹកដោយប្រើអាវុធដ៏មានឥទ្ធិពលជាង។

ប្រធានសភាជាន់ទាបរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា សមាជិកសភាអាមេរិក, សភាអាល្លឺម៉ង់, រដ្ឋសភានៃប្រទេសបារាំង និងសភាអឺរ៉ុបផ្សេងទៀត ត្រូវតែដឹងពីការទទួលខុសត្រូវរបស់ពួកគេចំពោះមនុស្សជាតិ។ ជាមួយនឹងការសម្រេចចិត្តរបស់ពួកគេ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល ក៏កំពុងនាំពិភពលោកទៅរកមាត់ជ្រោះសង្រ្គាមដ៏អាក្រក់មួយផងដែរ។

ការអត្ថាធិប្បាយបែបនេះរបស់លោក វូលូឌីន កើតមានឡើងបន្ទាប់ពីមេដឹកនាំការពារជាតិមកពីប្រទេសលោកខាងលិច នៅថ្ងៃសុក្រសប្តាហ៍មុន បានចូលរួមកិច្ចប្រជុំមួយនៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ ជាទីដែលពួកគេបានសន្យាគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែបានបរាជ័យក្នុងការឯកភាពគ្នាលើការបញ្ជូនរថក្រោះប្រយុទ្ធដល់ទីក្រុងកៀវ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner