នេប៉ាល់ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន ត្រឡប់មកវិញ

កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចិនត្រលប់មកវិញ។

ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិលនេប៉ាល់ លោក ស៊ូរ៉េស អាដហ៊ីខារី បានផ្ញើសារលិខិតទៅកាន់ស្ថានទូតចិនថា នេប៉ាល់បានរៀបចំខ្លួនរួចរាល់អស់ហើយ រួមទាំងសម្ភារៈចាំបាច់នានា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរដ៏មានតម្លៃពីប្រទេសចិននៅថ្ងៃ និងឆ្នាំខាងមុខ។

លោករដ្ឋមន្រ្តីបានសំដៅទៅលើទំនាក់ទំនងវប្បធម៌ និងសេដ្ឋកិច្ច ដែលមាន “អាយុយឺនយូរ” រវាងនេប៉ាល់ និងចិន ហើយបានពណ៌នាប្រទេសរបស់គាត់ថាជា “គោលដៅដ៏ពេញនិយម” សម្រាប់ភ្ញៀវទេសចរ។

បើតាមសេចក្តីរាយការណ៍នោះ រដ្ឋាភិបាលនេប៉ាល់បានរៀបចំផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់ទស្សវត្សរ៍ទស្សនាប្រទេសនេប៉ាល់ (២០២៣-២០៣២) ក្នុងគោលបំណងស្រូបទាញភ្ញៀវទេសចររហូតដល់ ៣.៥លាននាក់ និងបង្កើតការងារមួយលានកន្លែងបន្ថែមទៀត នៅក្នុងវិស័យទេសចរណ៍ ដែលរងការវាយប្រហារដោយជំងឺរាតត្បាតកូវីដ-១៩៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner