សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាឌីជីថល នៅកម្ពុជា មានការរីកចម្រើនខ្លាំង ក្នងដំណាក់កាលកម្ពុជាជួបវិបត្តិកូវីដ១៩ ខណៈគ្រានោះ សិស្សានុសិស្សទូទាំងប្រទេស បានរៀនតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ ថ្លែងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដំណាក់កាលដែលកម្ពុជា ជួបវិបត្តិកូវីដ១៩ ក៏បានក្លាយឲ្យកម្ពុជា មានដំណាក់កាលលោតផ្លោះ នៃប្រព័ន្ធឌីជីថល ខណៈគ្រានោះ ការសិក្សារបស់សិស្សានុសិស្សទូទាំងប្រទេស បានធ្វើឡើងតាមរយៈប្រពន្ធអនឡាញ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលដែលកម្ពុជា ជួបវិបត្តិកូវីដ១៩ គឺមានសិស្សានុសិស្សទូទាំងប្រទេស ជិតបីលាននាក់ បានធ្វើការរៀនតាមប្រព័ន្ធអនឡាញ។ នេះសបញ្ជាក់ឲ្យឃើញថា បញ្ហាឌីជីថលនៅកម្ពុជា គឺមានការរីកចម្រើនខ្លាំង ពេលដែលកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលជួបនូវវិបត្តិសកលនោះ។

ជាមួយគ្នានោះ សម្ដេចតេជោ ក៏បានលើកឡើងដែរថា កម្ពុជា នឹងធ្វើការពង្រឹងនូវប្រព័ន្ធឌីជីថលនេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យសេវាកម្មនេះក្លាយទៅជាទំនើបកម្មក្នុងការរៀនសូត្រ និងកិច្ចការងារជាតិជាច្រើនទៀត ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានប្រកាសថា កម្ពុជា នឹងប្រើប្រាស់ ប្រព័ន្ធឌីជីថលនេះ ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយព្រោះការទូទាត់ ផ្សេងៗ ត្រូវធ្វើឡើងតាម Online ដោយអ្នកផ្តល់សេវា និងអ្នកទទួលសេវា មិនចាំបាច់ជួបមុខគ្នាដូចគ្នាមុននោះឡើយ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner