កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្នីសីទជនមានពិការភាពអាស៊ីប៉ាស៊ីហ្វិកលើកទី៥

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងសង្គមកិច្ចកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្នីសីទជនមានពិការ ភាព អាស៊ីប៉ាស៊ីហ្វិកលើកទី៥នៅក្នុងខែមីនាខាងមុខ។សន្និសីទនេះធ្វើឡើង ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុងពិភពលោកទាំងមូល ដោយត្រូវ ប្រព្រឹត្តឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣នេះ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ជាក់ថា សន្នីសីទជនមានពិការភាពអាស៊ីប៉ាស៊ីហ្វិកលើកទី៥ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពសង្គម និងសេដ្ឋកិច្ចរបស់ជនពិការក្នុងអំឡុងពេល និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍរួមបញ្ចូល ដោយ សហគមន៍ (CBID)» ។

ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា សន្នីសីទ ជនមានពិការភាពអាស៊ី ប៉ាស៊ីហ្វិកលើកទី៥នេះ មានគោលបំណងដើម្បីរួម គ្នា ជួយជនមានពិការភាព រួមទាំងការរើសអើង ទាំងការលើកកម្ពស់សិទ្ធិរបស់ ពួកគាត់ផងដែរ។ ដូច្នេះជារួម គឺការរៀបចំសន្នីសីទនេះ នឹងបង្ហាញពីការ តាំងចិត្ត ស្មារតីរបស់បណ្ដាប្រទេសក្នុងពិភពលោក មិនមែនតែកម្ពុជានោះទេ ក្នុងការជួយឲ្យដល់ជនមានពិការភាព ដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗ ដែលជនមានពិការភាពបានជួបប្រទះក្នុងពិភពលោកទាំងមូល។

ឯកឧត្តមបន្តថា ៖«សន្និសីទនេះ វាមានសារៈប្រយោជន៍ខ្លាំងសម្រាប់ ជនមាន ពិការភាពនៅពិភពលោក មិនមែនសម្រាប់តែជនមានពិការភាព ក្នុងប្រទេស កម្ពុជានោះទេ ពីព្រោះពីប្រទេសមួយទៅមួយ គឺគេមានជាការសម្រេចចិត្ត ទៅតាមយុទ្ធសាស្ត្រក្នុងការជួយជនមានពិការភាពជាដើម»។

ឯកឧត្តម តូច ចាន់នី បានបន្ថែមថា៖ «ដូច្នេះគោលបំណងសំខាន់របស់យើង គឺយើងរួមគ្នាដើម្បីជួយជនមានពិការភាព ទាំងការរើសអើង ទាំងការលើក កម្ពស់សិទ្ធិរបស់ពួកគាត់។ និយាយរួមគោលបំណងសំខាន់ គឺចង់ជួយជន មាន ពិការភាព រាប់ទាំងសិទ្ធិ រាប់ទាំងការគាំពារ រាប់ទាំងធ្វើយ៉ាងណាឱ្យ គាត់មានវិជ្ជាជីវៈសម្រាប់ជួយដល់ជីវិតខ្លួនឯងផ្ទាល់»។

លោកបន្ថែមថា ក្នុងកិច្ចប្រជុំខាងមុខនេះ នឹងរំពឹងទុកថាប្រទេសក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក ចូលរួមប្រហែលជាង ៤០ប្រទេស ដែលមាន មន្រ្តីមកពីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ និងវិស័យពិការ ភាពចូលរួម ដើម្បីស្វែងរកដំណោះស្រាយ យន្តការ កិច្ចអន្តរាគមន៍ នានាដែលជួយលើកកម្ពស់វិស័យពិការភាព៕
ដោយ៖ជា សុខនី

ads banner