ឆេះរថយន្ត ស្លាប់មនុស្ស១១នាក់ រួមមានទាំងកុមារ នៅប្រទេសថៃ
បាងកក៖ ប៉ូលិសបាននិយាយ នៅថ្ងៃចន្ទ ទី២៣ ខែមករា ថា មនុស្ស ១១ នាក់ រួមទាំងកុមារពីរនាក់បានឆេះស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកអ្នកដំណើរនៅភាគកណ្តាលប្រទេសថៃ នៅចំថ្ងៃបុណ្យចូលឆ្នាំចិន។
គ្រោះថ្នាក់ចរាចរណ៍ ត្រូបានគេដឹងថាកើតឡើងជាធម្មតា នៅក្នុងប្រទេសថៃ ជាប្រទេសដែលមានកំណត់ត្រាបញ្ហាសុវត្ថិភាពចរាចរណ៍គួរឲ្យកត់សម្គាល់មួយ ជាពិសេស ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសាធារណៈ ដែលមានការធ្វើដំណើរដ៏មមាញឹក។
វរសេនីយ៍ឯក យីងយ៉ូស ប៉ូលដេច (Yingyos Poldej ) បាននិយាយថា ឡានដឹកអ្នកដមណើរ ដែលផ្ទុកមនុស្ស១២នាក់ បានធ្វើដំណើរពីភាគឦសានខេត្ត Amnat Charoen ទៅកាន់ទីក្រុងបាងកក ក៏ស្រាប់តែត្រូវបានបើកចេញពីផ្លូវហាយវេ ក្នុងខេត្ត Nakhon Ratchasima យប់ថ្ងៃសៅរ៍។
លោក Yingyos បានប្រាប់ថាបុរសម្នាក់អាចឡើងតាមបង្អួចបាន ប៉ុន្តែអ្នកដំណើរផ្សេងទៀតត្រូវបានជាប់ ហើយបានស្លាប់នៅក្នុងភ្លើង។ ជនរងគ្រោះឈ្មោះ Thanachit Kingkaew អាយុ២០ឆ្នាំ ជានិស្សិត បាននិយាយថា គាត់កំពុងដេកលក់ នៅពេលដែលគាត់ភ្ញាក់ពីដំណេក បន្ទាប់ពីលឺនរណាម្នាក់ស្រែក៕ ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត