នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ប្រកាសចាត់វិធានការបន្ទាន់ ចំពោះមុខ បញ្ហា អត្រា កំណើតធ្លាក់ចុះ

តូក្យូ៖នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន សន្យាកាលពីថ្ងៃចន្ទ ២៣ ខែមករាដើម្បីចាត់វិធានការជាបន្ទាន់ ដោះស្រាយ ការធ្លាក់ចុះអត្រាកំណើតនៅជប៉ុន។លោកនិយាយថា វិធានការត្រូវធ្វើ” ឥឡូវនេះឬមិនដែល” សម្រាប់សង្គមចាស់ជាងគេមួយរបស់ពិភពលោក។

យោងតាមការស្ទង់មតិបានឱ្យដឹងថាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសជប៉ុនបានព្យាយាមលើកទឹកចិត្តប្រជាជនរបស់ខ្លួនឱ្យមានកូនកាន់តែច្រើន ដោយ រដ្ឋាភិបាលសន្យាផ្ដល់ប្រាក់រង្វាន់ និងអត្ថប្រយោជន៍កាន់តែប្រសើរ។ប៉ុន្តែជប៉ុននៅតែជាកន្លែងដែលការចំណាយសម្រាប់ចិញ្ចឹមកូនមានតម្លៃថ្លៃបំផុត ក្នុងពិភពលោក។

អត្រាកំណើតបានធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីឆ្នាំមុនដោយបានធ្លាក់ចុះក្រោម៨០០.០០០កំណើតជាលើកដំបូង។រដ្ឋាភិបាលជប៉ុនធ្លាប់ព្យាករណ៍ថាចំនួនអត្រាកំណើតប៉ុណ្ណេះនឹងអាចកើតមាននៅឆ្នាំ២០៣០ឯណោះ តែរឿងស្មានមិនដល់តួ លេខអត្រាកំណើត នេះមក ដល់មុនការព្យាករណ៍រហូតដល់៨ឆ្នាំ។

ជប៉ុនមានពលរដ្ឋមានអាយុជាមធ្យមគឺ៤៩ឆ្នាំ ដែលជាអាយុច្រើនបំផុត នៅលើពិភពលោក។
លោក គីស៊ីដា (Kishida) បាននិយាយនៅក្នុងសុន្ទរកថាគោលនយោបាយ មួយក្នុងពេលបើកសម័យប្រជុំសភាឆ្នាំនេះថា ៖«ប្រទេសរបស់យើងគឺស្ថិត នៅលើចំណុចកំពូលនៃថាតើវាអាចរក្សាមុខងារសង្គមរបស់ខ្លួនបានដែរឬទេ»។
លោកបានបន្ថែមថា៖ «វាជាពេលនេះ ឬមិនដែលនិយាយដល់ គោល នយោ បាយ ទាក់ទងនឹងការសម្រាល និងការចិញ្ចឹមកូន វាជាបញ្ហាដែលមិនអាច រង់ចាំ បានទៀតទេ»។
គីស៊ីដា បន្ថែមថា គាត់នឹងដាក់ផែនការបង្កើនថវិកាទ្វេដងសម្រាប់គោល នយោបាយទាក់ទងនឹងកុមារនៅខែមិថុនា ។
យោងតាមការស្រាវជ្រាវខ្លះបានឱ្យដឹងថា ប្រទេសជប៉ុនគឺជាប្រទេស ទីបីដែល ចំណាយច្រើនជាងគេលើពិភពលោកក្នុងការចិញ្ចឹមកូន ដោយនៅពីក្រោយតែប្រទេសចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner