តម្លៃទំនិញប្រើប្រាស់នៅស្រីលង្កាឡើងថ្លៃប្រមាណជាង៥៩ភាគរយ កាលពីខែមុន

កូឡុំបូ៖នាយកដ្ឋានស្ថិតិស្រីលង្កា បាននិយាយកាលពីថ្ងៃចន្ទថា អតិផរណា តម្លៃទំនិញប្រើប្រាស់ជាតិ (NCPI) របស់ប្រទេសស្រីលង្កាមានចំនួន៥៩.២ ភាគរយ នៅក្នុងខែធ្នូ ខណៈដែលតួលេខនេះមានចំនួន៦៥ ភាគរយនៅក្នុង ខែវិច្ឆិកា។

នាយកដ្ឋានជំរឿន និងស្ថិតិនៃប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍ មួយថា តម្លៃម្ហូបអាហារបានកើនឡើង៥៩.២ ភាគរយនៅក្នុងខែធ្នូ ខណៈដែលអតិផរណាមិនមែនម្ហូបអាហារកើនឡើង៥៩ ភាគរយ។

លោក Dimantha Mathew ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន First Capital Holdings ដែលមានមូលដ្ឋាននៅទីក្រុង កូឡុំបូ បាននិយាយ ថា ៖«យើងកំពុងព្យាករណ៍អតិផរណានឹងធ្លាក់មកដល់ប្រហែល ៥១ ភាគរយ នៅខែមីនា។វាត្រូវការពេលវេលា ព្រោះរដ្ឋាភិបាលបានប្រកាសដំឡើង ថ្លៃថាមពល»។

Mathew បាននិយាយថា ៖«ទោះជាយ៉ាងណាក៏ដោយយើងកំពុងសម្លឹង មើលអតិផរណាប្រហែល ១០ភាគរយឆមាសទីពីរនៃឆ្នាំ 2023» ។

គេរំពឹងថាធនាគារកណ្តាលស្រីលង្កា (CBSL នឹងរក្សាអត្រាការប្រាក់ថេរក្នុង សប្តាហ៍នេះ។ធនាគារជាតិនេះធ្លាប់បានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតកាលពីប៉ុន្មានខែមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាក្នុងប្រទេស។ សី្រលង្កា កំពុងស្វែងរកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយចង់ខ្ចីប្រាក់ ប្រមាណ២.៩០០ លានដុល្លារអាមេរិក ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋ ប៉ុន្តែមិនទាន់មានសញ្ញាថាពួកគេទទួលបានប្រាក់នេះយកមកប្រើនៅឡើយទេ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner