ពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគបាលជំនាន់ទី១៧ លើកទី១ សម្រាប់សិស្សនាយនគបាល និងនាយរងនគបាលក្របខណ្ឌថ្មី ១៨៥នាក់នៅសាលានគបាលជាតិភូមិភាគទី៦ នៅក្នុងស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:ជំនាន់ទី១៧ លើកទី១ សម្រាប់សិស្សនាយនគបាលនិងនាយរងនគបាលក្របខណ្ឌថ្មី១៨៥នាក់នៅសាលានគបាលជាតិភូមិភាគទី៦នៅក្នុងស្រុករលាប្អៀរ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅសាលានគបាលជាតិភូមិភាគទី៦ ឯកឧត្តមឧត្តមសេនីយ៍ឯក មនោ សែន បណ្ឌិតសភានគបាលជាតិក្រសួងមហាផ្ទៃ និងជាប្រធាន នាយកកដ្ឋានបណ្តុះបណ្តាល ថ្លែងថា នេះគឺជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៍សំខាន់និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូជីវភាពការងាររបស់ប្អូនពីជនស៊ីវិល មកជាកងកម្កាំងនគរបាលជាតិ ។

ឯកឧត្តមនាយ ឧត្តមសេនីយ៍ឯក បន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងផ្ទៃពិសេសក្នុងការដឹកនាំបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិតសភានគរបាលជាតិកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំនិងកម្មវិធីកំណែទម្រង់ឬការងារសំខាន់ៗរួមមាន ការងារដឹកនាំ ការងារគ្រប់គ្រង ការងារអភិវឌ្ឍន៍កម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត សិក្ខាកាម សិស្សនគរបាលនិងសិស្សនាយនគរបាលរង ការអភិវឌ្ឍន៍ធនធានមនុស្ស ការបង្កើតឲ្យមានការធានាគុណភាពអប់រំនិងការបង្កើតឲ្យ
មានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និង ភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលព្រមទាំងឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិស្របតាមទិសដៅរបស់
ក្រសួងមហាផ្ទៃ និងគោលការណ៍កំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដ៏ឆ្នើមនៃប្រទេសកម្ពុជា។

ក្នុងឱកាសនោះ គណៈប្រតិភូបានចុះពិនិត្យមើលការដ្ឋានសំណង់អាគារដែលកំពង់សាងសង់នៅក្នុងសាលានគរ
បាលភូមិភាគទី៦ផងដែរ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner