ស្ត្រីអ្នកលក់បន្លែម្នាក់ រងរបួសធ្ងន់ ដោយសារចោឆក់កាបូបស្ពាយមិនបានសម្រេច បណ្ដាលឲ្យធ្លាក់ពីលើរុឺម៉ក

ភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្លាក់ពីលើរុឺម៉កដឹកបន្លែបែកក្បាលសន្លប់ស្ដូកស្ដឹង បន្ទាប់ពីមានជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយមិនបានសម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចខាងជើងស្ពានអាកាសស្ទឹងមានជ័យ ប្រហែល៦០ម៉ែត្រ តាមបណ្តោយផ្លូវព្រះមុន្នីរ៉េត(២១៧)ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ មុី រ៉ូ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឯខេត្តស្វាយរៀង។

តាមសម្ដីអ្នកបើករុឺម៉ករងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានទិញបន្លែពីផ្សារដើមគរដឹកយកទៅលក់នៅផ្សារជម្ពូវ័ន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែលិចមុខជនសង្ស័យមួយក្រុមមានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង មិនចាំស្លាកលេខ បានមកពីក្រោយធ្វើសកម្មភាពឆក់កាបូបលុយស្ពាយចំហៀងខ្លួន ដែលអង្គុយលើរុឺម៉ក បណ្ដាលឲ្យស្ត្រីរងគ្រោះធ្លាក់ពីលើរុឺម៉កបែកក្បាលសន្លប់ស្ដូកស្ដឹង ក្រោយពីឆក់មិនបានសម្រេចជនសង្ស័យទាំងអស់នោះបានជិះម៉ូតូទៅមុខគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ ប្រជាពលរដ្ឋបានទាក់ទងហៅរថយន្តសាម៉ុយមកដឹកជនរងគ្រោះទៅមន្ទីពេទ្យយកទៅសង្គ្រោះភ្លាមៗ ។ គួររំលឹកផងដែរករណីឆក់នៅជិតស្ពានអាកាសស្ទឹងមានជ័យតែងតែកើតមានសឹងរាល់ថ្ងៃ ដោយប្រជាពរដ្ឋសំណូមពរដល់កម្លាំងសមត្ថកិច្ចមេត្តាជួយល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនផង ដេីម្បីការពារភូមិ សង្កាត់ ខណ្ឌ មានសុវត្ថិភាព ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner