នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ៥រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ ៖ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ៥រូប នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

-លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ អត្តលេខ ៥៤៧០៩ ពីប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ទៅជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន។
-លោកឧត្តមសេនីយ៍ឯក អ៊ឹង ដារ៉េត អត្តលេខ ៦៧៥៧៩ ពីប្រធានអង្គភាពអន្តរាគមន៍ ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ។
-លោកឧត្តមសេនីយ៍ឯក សែម សុតាន់ អត្តលេខ ០៦៧៨៤ ពីប្រធានអង្គភាពតម្រួតបទបញ្ជា ទៅជាប្រធានអង្គភាពអន្តរាគមន៍ ។
-លោកឧត្តមសេនិយ៍ទោ ឆឹង កុមារ អត្តលេខ ០៥៨១៤ ជាប្រធានអង្គភាពតម្រួតបទបញ្ជា ។
-លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត អត្តលេខ ១២២០៩ ជាប្រធាននាយកដ្ឋាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner