សហភាពអឺរ៉ុប ព្រមព្រៀងផ្តល់ជំនួយ ៥៤០លានដុល្លារ និងការបណ្តុះបណ្តាលបន្ថែមទៀតសម្រាប់ទាហានអ៊ុយក្រែន

ព្រុចសែល៖ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានប្រមូលផ្តុំគ្នានៅក្នុងថ្ងៃចន្ទសប្តាហ៍នេះនៅទីក្រុងព្រុចសែល ដើម្បីស្វែងយល់ពីអ្វីដែលពួកគេអាចធ្វើបន្ថែមទៀតសម្រាប់សម្ព័ន្ធមិត្ត (អ៊ុយក្រែន) របស់ពួកគេ។

នាឱកាសនោះដែរ ប្រមុខការទូតអឺរ៉ុបបានយល់ព្រមលើការផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ខណៈពេលដែលមេដឹកនាំអឺរ៉ុបបានឃើញមេដឹកនាំលោកខាងលិចបែកបាក់គ្នា ជុំវិញការផ្គត់ផ្គង់រថក្រោះទំនើបដល់អ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអឺរ៉ុបក៏បានអញ្ជើញសមភាគីអ៊ុយក្រែនរបស់ពួកគេ គឺលោក ឌីមីត្រូ គូលេបា ឱ្យចូលរួមជាមួយពួកគេតាមរយៈវីដេអូអនឡាញផងដែរ។ នៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ក្រុមរដ្ឋមន្រ្តីបានអនុម័តកញ្ចប់ថវិកាប្រហែល ៥៤០លានដុល្លារ និងការបណ្តុះបណ្តាលបន្ថែមទៀតសម្រាប់ទាហានអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះដែរ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសេប បូរែល បាននិយាយថា អ៊ុយក្រែនត្រូវតែឈ្នះសង្គ្រាមនេះ ហើយថា សហភាពអឺរ៉ុបបានរួមចំណែកជាង ៥០ពាន់លានដុល្លារហើយ សម្រាប់ជាជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងរវាងរុស្ស៊ី-អ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner