អ្នករត់កង់បីឥណ្ឌាស្រវឹងសន្លប់មិនដឹងខ្លួន សមត្ថកិច្ចឆែកឃើញកាំភ្លើងមួយដើមជាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ស្រវឹងស្រាជោកបើកទៅមុខលេង រួចឈប់ដេកបែកពពុះស្គុលនៅចំកណ្តាកផ្លូវ និងមានកាំភ្លើងខ្លីមួយដើមជាប់នឹងខ្លួនផង កាលពីម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៧កែងនឹងផ្លូវ១៩៦៦ ភូមិបាយ៉ាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា គេបានប្រទះឃើញកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HB-5147 ចតស្ងៀមនៅកណ្តាលផ្លូវនៅ ចំណុចកើតហេតុក្នុងទិសដៅពីត្បូងទៅជើង។ ដោយមានកាសង្ស័យបាននាំគ្នាដើរទៅមើលស្រាប់តែម្ចាស់ម៉ូតូកង់បីដេកលក់បែកពពុះស្គុលសង្ស័យត្រូវថ្នាំគេ រួចក៏នាំគ្នារុញកង់បីអែបចិញ្ចើមផ្លូវ ហើយមានអ្នកខ្លះយកខ្ទឹមសមកជូនមាត់ និងយកទឹកក្រូចឆ្មារឲ្យផឹក ដើម្បើឲ្យស្វាង តែនៅតែមិនដឹងខ្លួនទៀត ក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។ ក្រោយមកសមត្ថកិច្ចបានចុះមកដល់បាននាំគ្នាដាស់ម្ចាស់ម៉ូតូកង់បីបន្ត តែមិនងើបដដែល រួចបានឆែកឆេនៅក្នុងកាបូបស្ពាយចំហៀង ក៏ប្រទះឃើញកាំភ្លើងខ្លីមួយដើងម៉ាកឡុកទៀតផង។

សមត្ថកិច្ចបានបើកកង់បីឥណ្ឌាដឹកម្ចាស់ យកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាប់តែមកដល់អធិការខណ្ឌមួយសន្ទុះ ទើបបុរសខាងលើបានដឹងខ្លួនរួចបានប្រាប់សមត្ថកិច្ចថា ខ្លួនបានផឹកស៊ីជាមួយមិត្តភក្តិ ទើបស្រវឹងខ្លាំងបើកទៅមុខលេងបែបនេះ។ ចំណែកពាក់ព័ន្ធរឿងកាំភ្លើង សមត្ថកិច្ច បានសាកសួរបន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner