ប្រកាសដាក់ឱ្យដំណើរការគោលនយោបាយលុបបំបាត់អេដស៍នៅឆ្នាំ២០២៥និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨

ភ្នំពេញ៖​ ដំណើរការក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោល នយោ បាយ លុបបំបាត់អេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន ប្រកាស ដាក់ឱ្យដំណើរការ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងមានការចូលរួមពីមន្រ្តី សមាជិក និងទីប្រឹក្សាក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រុមការងារ ស្នូលមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធផងដែរ។

ឯកឧត្តម អៀង មូលី បានលើកឡើងនាឱកាសនោះថា ក្រុមការងាររបស់ រាជរដ្ឋាភិបាល និងក្រុមការងារស្នូលរបស់អាជ្ញាធរ គឺជាការប្រមូលធនធាន បញ្ញាញាណ ដើម្បីតាក់តែងគោលនយោបាយលុបបំបាត់អេដស៍ នៅឆ្នាំ ២០២៥ និងធានាចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។លោកបន្តថា៖ «កម្ពុជាយើងបានសម្រេចគោលដៅ៩៥-៩៥-៩៥ ,ទី២និង ទី៣ហើយ នៅតែគោលដៅទី១ប៉ុណ្ណោះ។ ចំពោះគោលដៅ៩៥ទី១ដែលយើងនៅមិនទាន់សម្រេចបាន យើងត្រូវ បង្កើនកម្មវិធីបង្ការ និងវាយតម្លៃថាតើកម្មវិធីដែលកំពុងដំណើរការសមស្រប នឹងសភាពការណ៍ជាក់ស្តែងហើយឬនៅ, បង្កើតកម្មវិធីបង្ការអាចធ្វើ នវានុវត្តន៍ យ៉ាងដូចម្តេច? តាមយន្តការអ្វីខ្លះ? តើរយៈពេលអនុវត្ត នៅពេល ណា?…ជាដើម»។
មួយវិញទៀតឯកឧត្តមក៏បានជំរុញឱ្យមានការស្វែងរកអ្នកបាត់មុខជាង ១០ ០០០នាក់ និងទប់ស្កាត់កុំឱ្យអ្នកជំងឺបោះបង់ការព្យាបាល និងថែទាំ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អៀង មូលី ក៏បានបញ្ជាក់ដែរថា ពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាជាតិប្រាំលានដុល្លារក្នុងមួយឆ្នាំ ដោយមិនគិតពីថវិកាសម្រាប់មន្រ្តីជាប់កិច្ចសន្យាមូលនិធិសកល ព្រមទាំងថវិកា៨០លាន រៀល និង៦០លានរៀលសម្រាប់រាជធានី ខេត្តចំនួន១៥ នឹងត្រូវផ្តល់ឱ្យដើម្បីចំណាយលើការងារអេដស៍។
ទន្ទឹមនឹងនេះពីឆ្នាំ២០២៣ ដល់២០៣០ ថវិកាមូលនិធិសកលក្នុង រង្វង់១៣លានដុល្លារក្នុងមួយឆ្នាំ ដោយមិនគិតពីជំនួយដែលបានមកពី យូសេដ(USAIDS) ក៏នឹងត្រូវផ្តល់ជាជំនួយលើការងារអេដស៍ផងដែរ។

យោងតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា ក្រុមការងារ នេះ មានតួនាទី និងភារកិច្ច សិក្សា និងរៀបចំគោលនយោបាយ, សិក្សា និងវិ ភាគលើស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបអេដស៍, សិក្សានិងវិភាគ អំពីប្រព័ន្ធ ជាតិ ចំណុចខ្វះខាត លើកសំណើកែសម្រួល។

ប្រភពដដែលបន្តថា ក្រុមការងារនឹងសិក្សានិងវិភាគពីតួនាទីរបស់ សង្គម ស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ប្រជាជនគន្លឹះ អ្នកផ្ទុកមេរោគ អេដស៍ក្នុងការឆ្លើយតប និងលុបបំបាត់អេដស៍, សិក្សា និងវិភាគពីតម្រូវ ការហិរញ្ញវត្ថុ,ពិគ្រោះយោបល់ជាមួយអ្នកជំនាញដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូល ធាតុចូលក្នុងការតាក់តែងគោលនយោបាយ, ពិនិត្យជាប្រចាំលើភាពចាំបាច់ នៃការកែលម្អគោលនយោបាយ និងរាយការណ៍ជូន អាជ្ញាធរពីវឌ្ឍនភាពនៃ ការរៀបចំគោលនយោបាយ។
ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើងនាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី១ធ្នូ ឆ្នាំ ២០២២ដោយបានបង្ហាញពីមោទកភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានារួមទាំងមេរោគអេដស៍បានល្អផងដែរ និង បានអំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមដើម្បីសម្រេចបានការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។
សម្ដេចបានបញ្ជាក់ថា ៖ «សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗស្ដីពីការបង្ការការ ចម្លង មេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង»៕
ដោយ៖នាង សុគន្ធា

ads banner