សិក្ខាកាមកម្ពុជាចំនួន២៥រូប ទទួលការបណ្តុះបណ្តាលស្តីពី បច្ចេកទេស ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ

ភ្នំពេញ៖ សិក្ខាកាមកម្ពុជាចំនួន២៥រូប បានទទួលវគ្គបណ្តុះបណ្តាលដំបូងគេ បង្អស់ ស្តីពីបច្ចេកទេសប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដោយរៀបចំដោយ អង្គការ WWFកម្ពុជា ខណៈដែលមន្ត្រីបរិស្ថានមើលឃើញថា វគ្គនេះជំរុញឱ្យ កម្ពុជាប្រើប្រាស់នូវប្រព័ន្ធថាមពលដែលកកើតឡើងវិញ ដើម្បីកាត់បន្ថយការ បំពុលបរិស្ថាន។

បើតាមអង្គការ WWFកម្ពុជា បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបាន ធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៨ ខែមករា កន្លងទៅ នេះ ដែលរៀបចំដោយ អង្គការ WWFកម្ពុជា ក្នុងភាពជាដៃគូជាមួយ Solar Energy International (SEI) ដល់សិក្ខាកាមកម្ពុជាចំនួន ២៥រូប។
វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងដើម្បីផ្តល់ចំណេះដឹងបច្ចេកទេស សំខាន់ថ្មីៗ អំពីប្រព័ន្ធថាមពលព្រះអាទិត្យទៅដល់វិស្វករថាមពល ពន្លឺព្រះអាទិត្យ បុគ្គលិកបច្ចេកទេសនៃក្រសួងពាក់ព័ន្ធ និងនិស្សិតផ្នែក អគ្គិសនីនិងវិស្វកម្ម ស្របពេលដែលទីផ្សារថាមពលពន្លឺព្រះអាទិត្យនៅ កម្ពុជាកំពុងមានតម្រូវការច្រើននាពេលបច្ចុប្បន្ន។

អង្គការ WWFកម្ពុជា បានបញ្ជាក់ថា ៖ «តាមរយៈវគ្គបណ្តុះបណ្តាល ទាំង នោះ សិក្ខាកាមបានទទួលនូវចំណេះដឹងបច្ចេកទេសជាច្រើនទាក់ទង ទៅ នឹងគ្រឿងបង្គុំប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (ប្រព័ន្ធថាមពលសូឡា) ការតភ្ជាប់ប្រព័ន្ធថាមពលសូឡា ការវិភាគទីតាំង បច្ចេកទេសភ្ជាប់ខ្សែដី ការគណនាទំហំប្រព័ន្ធថាមពលសូឡា វិធានសុវត្ថិភាព និងការបើកដំណើរ ការប្រព័ន្ធជាដើម»។
ប្រភពដដែលបានបន្តថា ក្រោយពីការចូលរួមវគ្គបណ្តុះបណ្តាលនេះរួចមក សិក្ខាកាមទាំងនោះ អាចពង្រឹងសមត្ថភាពបច្ចេកទេសតាមស្តង់ដារ និង អនុវត្តជំនាញទាំងនោះបាននៅក្នុងគម្រោង ឬកន្លែងធ្វើការជាក់ស្តែងរបស់ ពួក គេផងដែរ។
ជុំវិញរឿងនេះ ឯកឧត្តម នេត ភក្ដ្រា រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួង បរិស្ថាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ថា ការរៀបចំវគ្គបណ្ដុះ បណ្ដាល របស់អង្គការ WWFស្ដីពីបច្ចេកទេសប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យ ដល់សិក្ខាកាមកម្ពុជា គឺជាការផ្ដល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតទៅឱ្យ ប្រជាពលរដ្ឋខ្មែរ ឱ្យបានយល់ដឹងអំពីការប្រើប្រាស់នូវប្រព័ន្ធថាមពល ពន្លឺព្រះអាទិត្យ ដែលជាថាមពលអាចកកើតឡើងវិញ។ ឯកឧត្តមបន្តថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយដែលក្រសួងបរិស្ថាន ក៏ដូចជា រាជរដ្ឋាភិបាល កំពុងតែជំរុញឱ្យមានការប្រើប្រាស់នូវប្រព័ន្ធថាមពល ដែលកកើតឡើងវិញ ដើម្បីចូលរួមក្នុងការកាត់បន្ថយអំពីការប្រែប្រួល អាកាសធាតុ និងការបំពុលបរិស្ថានជាដើម។

អ្នកនាំពាក្យដដែលបានបន្ថែមថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា ថាមពល ស្អាត ឬក៏ហៅថាថាមពលដែលកកើតឡើងវិញ ដែលបាន ប្រើប្រាស់ មានប្រមាណជាង៦០ភាគរយ នៃថាមពលដែលបានប្រើប្រាស់។ ទាំងនេះ គឺជាដំណើរដែលកម្ពុជាឆ្ពោះទៅរកការអនុវត្តផែនការអភិវឌ្ឍ រយៈពេលវែង ដើម្បីអព្យាក្រឹតភាពកាបូន ដែលនៅក្នុងនោះ គឺមានវិស័យ ចំនួនប្រាំពីរដែល ជាវិស័យអាទិភាពក្នុងការធ្វើយ៉ាងណាដើម្បីកាត់បន្ថយការបំភាយនូវឧស្ម័នផ្ទះកញ្ចក់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនេះ គឺជាវគ្គបណ្តុះបណ្តាល ដំបូង គេបង្អស់ ស្តីអំពីបច្ចេកទេសប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ អង្គការ WWFកម្ពុជា និងកម្មវិធី Cool and Solar សកល។ វគ្គបណ្តុះ បណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធី Cool and Solar Cambodia ដែលផ្ដល់មូលនិធិដោយអង្គការ WWFស្វីស តាមរយៈភាពជា ដៃគូជាមួយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ (SDC)៕

ដោយ៖ជា សុខនី

ads banner