រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឱ្យនិស្សិតបង្កើតក្តីស្រមៃ មានភាពជឿជាក់លើខ្លួនឯង និងខិតខំហាត់ពត់លត់ដំខ្លួន ដើម្បីឈានទៅសម្រេចគោលដៅក្នុងជីវិត

ភ្នំពេញ ៖ ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់វិទ្យាស្ថាន និងបានលើកទឹកចិត្តឱ្យពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការអប់រំបណ្តុះបណ្តាល ដើម្បីផលិតធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ទាំងចំណេះដឹងជំនាញ ភាសាបរទេស និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

ចំពោះសាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យពង្រឹងការផ្ទេរចំណេះដឹងដល់និស្សិត និងជួយតម្រង់ទិសនិស្សិតឱ្យពង្រីកចំណេះដឹង តាមរយ:ការចូលរួមអនុវត្តជាក់ស្តែង និងការស្វែងយល់បន្ថែម ។

ទន្ទឹមនេះ ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តឱ្យនិស្សិតបង្កើតក្តីស្រមៃ មានភាពជឿជាក់លើខ្លួនឯង និងខិតខំហាត់ពត់លត់ដំខ្លួន ដើម្បីឈានទៅសម្រេចគោលដៅក្នុងជីវិត ហើយសូមឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុងផងដែរ ដើម្បីបង្កើតស្នាដៃថ្មីៗបន្ថែមទៀតសម្រាប់វិទ្យាស្ថាន ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner