យានយន្តល្មើស ១៩០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែមករានេះ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដាក់គោលដៅសរុបចំនួន ៤១គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។

ក្នុងនោះ មានយានយន្ត ចូលគោលដៅ ចំនួន ១.០១២ គ្រឿង ម៉ូតូ ចំនួន ៥៣៩ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ១៩០ គ្រឿង មាន ម៉ូតូ ចំនួន ៦៥ គ្រឿង ត្រូវ បានផាកពិន័យ នៅទូទាំងប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ។

ប្រភពដដែលបន្តថា ក្នុង រយៈពេល ២៤ ថ្ងៃ ( ថ្ងៃ ទី ០១-២៤ ខែមករា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកយានយន្ត ចូល គោលដៅ មាន ចំនួន ២៤.៦០២ គ្រឿង ក្នុង នោះរកឃើញ យានយន្តល្មើស សរុប ចំនួន ៥.៨៩៧ គ្រឿង ម៉ូតូ មាន ចំនួន ៥.០១២ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស។

រយៈពេល ២៤ ថ្ងៃ នៃ ខែមករា នេះ ឃើញ ថាការ អនុវត្តតាមអនុក្រឹត្យ ការផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការទៅយ៉ាង ល្អ ប្រសើរទទួល បានការ គាំទ្រពិសេស អ្នក ប្រើប្រាស់ ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ២ នាក់ ( ស្រី ១ នាក់ ) របួសធ្ងន់ចំនួន ៦ នាក់ ( ស្រី ២ នាក់ ) របួសស្រាលចំនួន ៣ នាក់ គឺកើតឡើងដោយសារតែការប៉ះទង្គិចគ្នាចំនួន ៨លើក៕

ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner