ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ចុះពិនិត្យស្ថានភាព ផ្លូវតាមភូមិ ដើម្បីជួលជុល កែលម្អឱ្យបានរួចរាល់មុនពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ

ត្បូងឃ្មុំ ៖ អនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដម អ៊ាង សុផល្លែត ប្រធាន ក្រុមកាងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាការឆ្លើយតប តាមសំណូមពរ និងការសន្យាជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឃុំព្រះធាតុ កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម រ័ត្ន វិរៈ អនុប្រធាន គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ បានអញ្ជើញចុះពិនិត្យ ស្ថានភាពផ្លូវតាមភូមិក្នុងភូមិសាស្រ្តឃុំព្រះធាតុ ដើម្បីរៀបចំជួលជុល កែលម្អ ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ការរៀបចំជួសជុល និងកែលម្អផ្លូវតាមបណ្តាភូមិខាងលើ ត្រូវការដីក្រួស ក្រហម ប្រមាណ ជាង៣០០ឡាន ដោយប្រើប្រាស់ថវិកាសរុបប្រមាណ ១៥ លានរៀល ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រ័ត្ន វិរៈ ក៏បានឧបត្ថម្ភជូនដល់ ក្រុមការងារ សាខាបក្សភូមិ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន២០នាក់ ម្នាក់ៗ ទទួល បានថវិកាមួយចំនួនផងដែរ ៕ ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner