ការរត់ពន្ធគ្រឿងញៀន នៅប្រទេសថៃ បានកើនឡើង ចាប់តាំងពីបើកព្រំដែនឡើងវិញ

បាងកក៖ ប៉ូលិសថៃបានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន គ្រីស្តាល់ ១,១តោន ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ នេះបើតាមមន្ត្រីបាននិយាយនៅថ្ងៃអង្គារ ទី២៤ ខែមករានេះ ខណៈថៃបានបង្ក្រាបការរត់ពន្ធដែលបានកើនឡើង ចាប់តាំងពីព្រំដែនរបស់ប្រទេសខ្លួនបានបើកឡើងវិញ។

ការរឹបអូសកើនដល់ទំហំនេះកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមអ្នករត់ពន្ធនៅក្នុងតំបន់ដាច់ស្រយាលភាគខាងជើងប្រទេស ដែលត្រូវបានចាត់ជាមជ្ឈមណ្ឌល សម្រាប់ការជួញដូរគ្រឿងញៀនខុសច្បាប់។ ប៉ូលិសបានចាប់ខ្លួនជនជាតិថៃ ១០ នាក់ក្នុងការឆ្មក់ចូលជាបន្តបន្ទាប់ នៅភាគខាងជើង និងខាងត្បូង។

នាយឧត្តមសេនីយ៍ ឈីនណាផាត សារ៉ាស៊ីន (Chinnapat Sarasin) អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា “គ្រឿងញៀនទាំងនេះមួយចំនួនត្រូវបានរក្សាទុកមួយរយៈពេលមុនពេលដឹកជញ្ជូនទៅកាន់ខេត្តភាគខាងត្បូងដាច់ស្រយាល ហើយពួកគេត្រូវបានគេសន្មត់ថា នឹងដឹកជញ្ជូនទៅកាន់ប្រទេសផ្សេងទៀតនៅពេលក្រោយ” ។

លោក ឈីនណាផាត បាននិយាយថា ប្រទេសថៃត្រូវបានហ៊ុព័ទ្ធដោយកន្លែងផលិតគ្រឿងញៀន ប៉ុន្តែថាការរាតត្បាតនៃជំងឺកូវីដ-១៩ បានរារាំងអ្នករត់ពន្ធមិនឱ្យផ្លាស់ប្តូរទំនិញរបស់ពួកគេ។ ឥឡូវនេះប្រទេសបានបើកដំណើរការឡើងវិញ ហើយផលិតផលដែលមានតម្លៃថ្លៃបែបនេះគឺត្រូវបានគេដឹកជញ្ជូនមិនឈប់៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner