អង្គការសុខភាពពិភពលោក ជំរុញឱ្យចាត់វិធានការលើថ្នាំដែល មានមេរោគបណ្ដាលឱ្យកុមារជាង៣០០ស្លាប់
អ.ស.ប៖ បន្ទាប់ពីកើតមានករណីកុមារជាង៣០០នាក់បានស្លាប់ដោយ សារ ពួកគេបានបរិភោគស៊ីរ៉ូក្អកដែលមានមេរោគរួចមកនោះអង្គការសុខភាពពិភពលោក WHO បានអំពាវនាវឱ្យមានការចាត់វិធានការបន្ទាន់ដើម្បីបោស សម្អាត ឱសថគ្មានស្តង់ដារ និងក្លែងក្លាយនៅជុំវិញពិភពលោក។
អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មានប្រទេសចំនួនប្រាំពីរបានរាយការណ៍អំពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការប្រើថ្នាំក្អក ដោយគ្មានវេជ្ជបញ្ជាសម្រាប់កុមារក្នុង នៅ បួន ខែចុងក្រោយនេះ។
ប្រភពដដែលបន្តថា៖« ករណីកុមារស្លាប់ ជាង៣០០ករណី ត្រូវបាន កត់ត្រានៅក្នុងប្រទេសចំនួន 3 រួមមាន ហ្គាំប៊ី ឥណ្ឌូនេស៊ី និង អ៊ូសបេគីស្ថាន ។ កុមារដែលស្លាប់ច្រើនបំផុតក្នុងចំណោមក្មេងដែល តូចៗក្រោមអាយុប្រាំឆ្នាំ» ។
អង្គការនេះបញ្ជាក់ថាទឹកស៊ីរ៉ូក្អកដែលផលិតនៅឥណ្ឌាមានសារធាតុ diethylene glycol និង ethylene glycol កម្រិតខ្ពស់ដែលជាកម្រិត គ្រោះ ថ្នាក់ និងមានមេរោគនៅក្នុងនោះផង។
អង្គការសុខភាពពិភពលោកបានព្រមានថា៖«សារធាតុកខ្វក់ទាំងនេះ គឺជាសារធាតុគីមីពុលដែលប្រើជាសារធាតុដែលអាចបណ្តាលឱ្យក្មេងស្លាប់សូម្បីតែផឹកវាក្នុងបរិមាណតិចតួចក៏ដោយ» ។
ទីភ្នាក់ ងារ សុខភាព របស់ អង្គការ សហ ប្រជាជាតិ បាន ចេញ ការ ជូន ដំណឹង ជា លើក ដំបូង អំពី ការ ស្លាប់ កុមារ ដែល គេ ឃើញ នៅ ក្នុង ប្រទេស Gambia កាល ពី ខែ តុលា។ មួយ ខែ បន្ទាប់មានករណីបែប នេះកើតឡើង ប្រទេស ឥណ្ឌូនេស៊ី និង ប្រទេស អ៊ូសបេគីស្ថាន។
របាយការណ៍ បានព្រមានឱ្យប្រើប្រាស់ស៊ីរ៉ូក្អកដែលផលិត ដោយ ក្រុមហ៊ុនឥណ្ឌាឈ្មោះ Mar ion Biotech និង Maiden Pharmaceuticals ព្រោះតែពាក់ព័ន្ធនឹងករណីមរណភាពរបស់កុមារ។
WHO បានអំពាវនាវដល់ប្រទេសនានាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងការស្វែងរក និងដកថ្នាំដែលមានមេរោគចេញពីទីផ្សារ ព្រមទាំងបង្កើន ការឃ្លាំមើលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងបញ្ចេញសញ្ញាអាសន្នជាបន្ទាន់ ប្រសិនបើប្រទេសទាំងនោះរកឃើញផលិតផលដែលមិនត្រូវស្ដង់ដារណាមួយនោះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា«នេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ» ដោយជំរុញឱ្យភាគីទាំងអស់ ត្រូវចាត់វិធានការជា បន្ទាន់និងមានប្រសិទ្ធិភាពតាមដែលអាចធ្វើទៅបាន។
WHO និយាយថា អ្នកផ្គត់ផ្គង់និងអ្នកចែកចាយផលិតផលវេជ្ជសាស្រ្ត ត្រូវពង្រឹង កិច្ចការត្រួតពិនិត្យដើម្បីប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងត្រូវអនុញ្ញាតឱ្យលក់តែឱសថណាដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះ៕
ដោយ:វណ្ណស័ក្តិ