មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ អាជ្ញាធរស្រុកក្រុងដែលទើបបង្កើតថ្មី ត្រូវរៀបចំគម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធនានាឱ្យបានសមស្រប

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានណែណាំដល់ អភិបាលខេត្ត នៃ ក្រុង ស្រុក ដែលទើបបំបែក និងបង្កើតថ្មីត្រូវសិក្សានិងកំណត់ ទីតាំង ជាក់ ស្តែង នៃសាលាក្រុង ស្រុកនីមួយៗ ក្នុងនោះត្រូវសិក្សា និងសហការរៀបចំ គម្រោងផែនការ និងថវិកាសម្រាប់ការសាងសង់សំណង់អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធឱ្យបានសមស្របដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមាននានាជាយថាហេតុ។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២៣នេះក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំមន្ត្រី បុគ្គលិក នៅក្នុងរចនាសម័ន្ធនៃរដ្ឋបាលក្រុង ស្រុក ដែលទើបបំបែកនិង បង្កើតថ្មី។

ឯកឧត្តម ប្រាក់ សំអឿន បញ្ជាក់ថា អភិបាលខេត្តនីមួយៗត្រូវសម្រប សម្រួល និងគាំទ្រការអនុវត្តការងាររៀបចំបញ្ជីការ បញ្ជីឯកសារ បញ្ជី មន្ត្រីបុគ្គលិក បញ្ជីមន្ត្រីកិច្ចសន្យា បញ្ជីថវិកានិងសាច់ប្រាក់ និងបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិផ្សេងៗដែលផ្ទេរសិទ្ធិនិងការទទួលខុសត្រូវពីរដ្ឋបាលស្រុកបច្ចុប្បន្នទៅឱ្យរដ្ឋបាលក្រុង ស្រុកបំបែក និងបង្កើតថ្មី។

លោកបន្តថា៖« រដ្ឋបាលខេត្ត ត្រូវធ្វើឱ្យរដ្ឋបាលក្រុង ស្រុក ដែលបំបែក និង បង្កើតថ្មី អាចដំណើរការ ការងាររបស់ខ្លួនស្របតាមច្បាប់ និងត្រូវ រៀបចំ អង្គការចាត់តាំង និងលិខិតបទដ្ឋានគតិយុត្តឱ្យបានត្រឹមត្រូវ ព្រមទាំងដោះ ស្រាយបញ្ហាដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដើម្បីធានាដល់ការចាប់ផ្តើម ដំណើរការនៃរដ្ឋបាលក្រុង ស្រុក ឱ្យរលូននិងជោគជ័យ»។

ឯកឧត្តម គង់ សោភណ្ឌ អភិបាលខេត្តកណ្តាលថ្លែងថា លោកនឹងដឹកនាំ កិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងមន្ត្រីនៅមូលដ្ឋានរៀបចំសិក្សា ពិនិត្យ និងកំណត់គោលដ ទីតាំង និងផែនការតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើយ៉ាងណាឱ្យទាំងរដ្ឋបាលនិងមន្ត្រីបំរើការងារឱ្យបានសមរម្យ។

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៣ខែធ្នូ ឆ្នាំ ២០២២ សម្រេចបង្កើតក្រុងថ្មី ចំនួនបីបន្ថែមទៀតនិងពង្រីកស្រុកថ្មីពីរបន្ថែម។ ក្រុងសំពៅពូននិង ក្រុងអរិយក្សត្រ ស្ថិតក្នុងខេត្តកណ្ដាល។រីឯក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងស្រុក ឧដុង្គខេត្តកំពង់ស្ពឺ។ស្រុកឧដុង្គក៏ត្រូវបានពង្រីកស្រុកមួយបន្ថែម ទៀតដែរ គឺស្រុកសាមគ្គីមុនីជ័យ ។ចំណែកស្រុកថ្មីមួយទៀតត្រូវបានបង្កើតនៅខេត្ត ក្រចេះ ឈ្មោះថាស្រុកអូរគ្រៀងសែនជ័យ ៕
ដោយ៖យុទ្ធ វីរៈ

ads banner