ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង ៣ពាន់នាក់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង , បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុប ៣ពាន់ ២៣២នាក់ ក្នុងនេះមាននិស្សិតនារី ចំនួន ១៨៩៧នាក់ ដោយពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិជ្រោយចង្វា ។

តាមរបាយការណ៍របស់លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅពេលនេះ បានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា ២០២១-២០២២ ។

របាយការណ៍ឲ្យដឹងដែរថា បច្ចប្បន្ន សាកលវិទ្យាល័យ មាននិស្សិតកំពុងសិក្សា ក្នុងឆ្នាំ ២០២២-២០២៣ នេះ ចំនួន ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ចំណែកនិស្សិត ដែលបានបញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា ២០០៣-២០០៤ ដល់បច្ចុប្បន្ន មានចំនួន ១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់)។

បើយោងតាមការស្ទង់មតិប្រចាំឆ្នាំ របស់ក្រុមការងារធានាគុណភាពផ្ទៃក្នុងសាកលវិទ្យាល័យ បានឱ្យដឹងថា និស្សិតជ័យលាភី ៣ពាន់ ២៣២នាក់ ដែលទទួលសញ្ញាបត្រនេះ អ្នកដែលមានការងារធ្វើ ចំនួន ៩៣,៧២% ក្នុងនោះ បរិញ្ញាបត្រររង ៨៦,៩៧% , បរិញ្ញាបត្រ ៩៤,៩៨% , បរិញ្ញាបត្រជាន់ខ្ពស់ ១០០% និងថ្នាក់បណ្ឌិត ១០០% ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner