លោក ចូ បៃដិន ប្រកាសផ្តល់ជំនួយរថក្រោះចម្បាំង ៣១គ្រឿងមានតម្លៃ ៤០០លានដុល្លារដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams ចំនួន ៣១គ្រឿងដែលមានតម្លៃប្រមាណ ៤០០លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន។

ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនេះ បានកើតមានឡើងស្របពេលដែលអាល្លឺម៉ង់ក៏យល់ព្រមបញ្ជូនរថក្រោះខ្លារខិន Leopard 2 A6 ចំនួន ១៤គ្រឿងចេញពីស្តុករបស់ខ្លួនទៅឱ្យអ៊ុយក្រែនផងដែរ។ លោក បៃដិន បាននិយាយថា នៅក្នុងសម្ព័ន្ធមិត្តអឺរ៉ុបជារួមបានយល់ព្រម ក្នុងការបញ្ជូនរថក្រោះឱ្យបានគ្រប់គ្រាន់ ដើម្បីបំពាក់ដល់កងវរសេនាតូចរថក្រោះអ៊ុយក្រែនចំនួនពីរ ដែលសរុបប្រហែល ៦២គ្រឿង។

លោក បៃដិន បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសអំពីការសម្រេចចិត្តរបស់គាត់ក្នុងការបញ្ជូនរថក្រោះថា ជាមួយនឹងនិទាឃរដូវខិតជិតមកដល់ កងកម្លាំងអ៊ុយក្រែនកំពុងធ្វើការ ដើម្បីការពារទឹកដីដែលពួកគេកាន់កាប់ និងរៀបចំសម្រាប់ការប្រឆាំងបទល្មើសបន្ថែមទៀត។ លោកថា ដើម្បីរំដោះទឹកដីរបស់ពួកគេ… ពួកគេត្រូវមានលទ្ធភាពទប់ទល់នឹងយុទ្ធសាស្ត្រ និងស្ថានការណ៍វិវត្តន៍របស់រុស្ស៊ីនៅលើសមរភូមិក្នុងពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា ការប្រកាសរបស់លោក បៃដិន ខាងលើនេះ បានបញ្ចប់ការប្រឈមមុខដាក់គ្នារវាងអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ខណៈដែលមន្ត្រីរដ្ឋបាលលោក បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ បានព្យាយាមកាត់បន្ថយការប៉ះទង្គិចគ្នាណាមួយរវាងប្រទេសទាំងពីរ ស្របពេលអាល្លឺម៉ង់-អាមេរិកបានបង្ហាញពីផែនការរបស់ពួកគេ៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner