វិមានក្រឹមឡាំងថា ជំនួយរថក្រោះចម្បាំងរបស់សហរដ្ឋអាមេរិក នឹងដុតបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែន

មូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាក់នៅក្នុងថ្ងៃពុធសប្តាហ៍នេះថា រថក្រោះប្រយុទ្ធ Abrams ណាមួយ ដែលផ្គត់ផ្គង់ដល់ទីក្រុងមូស្គូដោយសហរដ្ឋអាមេរិក នឹងដុតបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែន ហើយថា ជា “ភាពល្ងង់ខ្លៅខ្លាំង”។

មន្ត្រីអាមេរិកបានប្រាប់កាសែតរ៉យទ័រកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនរថក្រោះចម្បាំង M1 Abrams របស់ខ្លួនរាប់សិបគ្រឿងទៅកាន់អ៊ុយក្រែន។ របាយការណ៍នេះកើតឡើងបន្ទាប់ពីអាល្លឺម៉ង់បានប្រកាសជាផ្លូវការថា នឹងផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard 2 ឱ្យទៅអ៊ុយក្រែន ក្រោយរងសម្ពាធពីសម្ព័ន្ធមិត្តឱ្យធ្វើយ៉ាងដូច្នោះ។

ទន្ទឹមគ្នា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសស្កូវ បាននិយាយថា ខណៈពេលដែលការដឹកជញ្ជូនរថក្រោះ Abrams មិនត្រូវបានបញ្ជាក់នោះ ពួកគេនឹងខ្ជះខ្ជាយលុយដ៏ច្រើនសន្ធឹកសន្ធាប់។ លោក ប៉េសស្កូវ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំប្រាកដណាស់ថា អ្នកជំនាញជាច្រើនយល់ពីភាពមិនសមហេតុផលនៃគំនិតនេះ។

ផែនការនេះគឺជាគ្រោះមហន្តរាយចំពោះបច្ចេកវិទ្យា។ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ វាហួសពីសក្ដានុពលដែលពួកគេជួយដល់កងទ័ពអ៊ុយក្រែន ហើយរថក្រោះទាំងនេះនឹងឆេះខ្ទេចដូចរថយន្តដទៃទៀតដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានស្នើសុំរថក្រោះចម្បាំងពីលោកខាងលិចអស់រយៈពេលជាច្រើនខែមកហើយ ដោយនិយាយថា ខ្លួនត្រូវការវាជាខ្លាំងដើម្បីបំពាក់ដល់កងកម្លាំងអ៊ុយក្រែន វាយលុកទម្លុះខ្សែការពាររបស់រុស្ស៊ី និងដណ្តើមយកមកវិញ នូវទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើត និងខាងត្បូង៕ ប្រភព៖ រ៉យទ័រ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner