សម្តេចតេជោ ហ៊ុន សែន៖ កំហុសផ្នែកនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជា ត្រូវបានបំផ្លាញដល់ឬសគល់
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កំហុសផ្នែកនយោបាយដោយការជ្រើសរើសយកការធ្វើរដ្ឋប្រហាររបស់លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងត្រូវបានបំផ្លាញដល់ឬសគល់។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ត្រូវតែចៀសវាងឱ្យបាននូវកំហុសនយោបាយពីអតីតកាល ដូចនេះហើយបានជាយើងត្រូវខិតខំថែរក្សាសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។
សម្តេចតេជោ បានបន្តថា ផ្តើមចេញពីរដ្ឋប្រហាររបស់លោក លន់ នល់ ទើបធ្វើឱ្យកម្ពុជាយើងដើរថយក្រោយ ឆ្លងកាត់របបសោកនាដកម្មប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃផងដែរ៕ ដោយ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។