សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះ យើងនៅសល់ ៩៩ថ្ងៃទៀត នឹងដល់ស៊ីហ្គេម នៅកម្ពុជា ជាពាក្យដែលយើងត្រូវរាប់ថយក្រោយ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃនេះ យើងនៅសល់៩៩ថ្ងៃទៀត នឹងដល់ស៊ីហ្គេម នៅកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។
សម្តេចតេជោ បានថ្លែងថា យើងនៅសល់ ៩៩ថ្ងៃទៀត នឹងដល់ស៊ីហ្គេមនៅកម្ពុជា និងជាពាក្យដែលយើងត្រូវរាប់ថយក្រោយ ដែលប៉ុន្មានថ្ងៃមុន សម្តេចបាននិយាយនៅទីនេះ ហើយម្សិលមិញក៏មានធ្វើពិធីរាប់ថយក្រោយ ក្រោមអធិបតីភាពរបស់សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។
សម្តេចបា បន្តថា ថ្ងៃនេះ យើងនឹងរាប់ថា នៅ សល់ ៩៩ថ្ងៃទៀត នឹងដល់ស៊ីហ្គេមនៅកម្ពុជា ហើយថ្ងៃស្អែក សម្តេចជួបគ្រឹះបរិស័ទ សម្តេចនឹងនិយាយថា យើងនៅសល់ ៩៨ថ្ងៃទៀត នឹងដល់ស៊ីហ្គេម នៅកម្ពុជា ។
សូមជម្រាបថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្ដើមពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក