សម្តេចតេជោ ហ៊ុន សែន៖ ការបង្រៀនបច្ចេកទេសដោះមីន ដល់អ៊ុយក្រែន ធ្វើឡើងក្នុងសកម្មភាពមនុស្សធម៌សុទ្ធសាធ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសនានា រួមទាំងការបញ្ជូនកម្លាំងដោះមីន និងបង្រៀនបច្ចេកទេសដោះមីន ដល់អ៊ុយក្រែន និងប្រទេសនានា ធ្វើឡើងក្នុងសកម្មភាពមនុស្សធម៌សុទ្ធសាធ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាគ្មានសមត្ថភាពណាមួយក្នុងការផ្ដល់ជំនួយយោធាឲ្យប្រទេសអ៊ុយក្រែននោះទេ។ សម្ដេច ថា ការបណ្ដុះបណ្ដាលអ្នកដោះមីន គឺជារឿងមនុស្សធម៌ប៉ុណ្ណោះ។

សម្ដេចតេជោ បានថ្លែងបន្តថា៖ រឿងបណ្ដុះបណ្ដាលអ្នកដោះមីននៅអ៊ុយក្រែន គឺជារឿងមនុស្សធម៌សុទ្ធសាធ។ សូមកុំច្រឡំ!។

សម្ដេច បន្តថា ជាទូទៅ កម្ពុជា បានបញ្ជូនកងទ័ពទៅធ្វើការដោះមីននៅក្រៅប្រទេសរួមចំណែកក្នុងការរក្សាសន្តិភាព ខណៈបច្ចុប្បន្នកម្ពុជាមានកងទ័ពសម្រាប់ជួយដោះមីននៅប្រទេសចំនួន៤គឺ ម៉ាលី ស៊ូដង់ខាងត្បូង អូម៉ង់ និងអាហ្វ្រិកកណ្ដាល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner