ករណីឆ្លងកូវីដ-១៩នៅថ្ងៃនេះ អ្នកឆ្លងថ្មី ០២នាក់ , អ្នកជាសះស្បើយ ០១នាក់ និងគ្មាន អ្នកជំងឺស្លាប់
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០២នាក់, ឣ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន ។
គួរបញ្ជាក់ថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ អ្នកឆ្លង ថ្មី ០២នាក់,អ្នកជាសះស្បើយ ០១នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖
- ករណីឆ្លង សហគមន៍ អ្នកឆ្លងថ្មី ០២នាក់ (អូមីក្រុង)
- អ្នកដំណើរពីបរទេស គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
- អ្នកឆ្លងសរុប= 138,681 នាក់
- អ្នកជាសះស្បើយ= 135,615 នាក់
- អ្នកស្លាប់= 3,056 នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន ៕
ដោយ ៖ ប៊ុនធី និងភារ៉ា