ជនជាតិចិនម្នាក់ ត្រូវតុលាការសម្រេចឃុំខ្លួន ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន៤គីឡូក្រាម
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទជនជាតិចិនម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដែលពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន៤គីឡូក្រាម។
គួរបញ្ចាក់ថា ជនត្រូវចោទឈ្មោះ YANG DEQIANG ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិចិន ត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់ពីបទ ជួញដូរ រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន៤គីឡូក្រាមប្រភេទកេតតាមីន។
ជនត្រូវចោទរូបនេះ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ រួចកម្លាំងបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ ៖ ភារ៉ា និងប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។