រំពឹងថា ក្នុងឆ្នាំ២០២៣ភ្ញៀវចំនួន ៤,៦លាននាក់ នឹងធ្វើដំណើរមក អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា
ភ្នំពេញ៖ ជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយ របស់ បណ្តា ប្រទេសនានាលើសកលលោក សម្រាប់កម្ពុជាចំនួន អ្នក ទេសចរ ត្រូវបានរំពឹងថា មានការកើនឡើងក្នុងឆ្នាំ២០២៣ នេះ មានចំនួនប្រមាណជាង៤លាននាក់ ធៀបនឹង ២,២លាននាក់ ក្នុងឆ្នាំ២០២២ ។នេះជាក្តីរំពឹងដោយឈរលើមូលដ្ឋាន ដ៏ជាក់លាក់ មួយ។

ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តជាតិ SCA បានបង្ហាញ នូវការព្យាករណ៍ថានៅឆ្នាំ២០២៣នឹងមាន ភ្ញៀវចំនួន ៤,៦លាន នាក់នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ខណៈដែលកាលពី ឆ្នាំ២០២២ កន្លងទៅនេះមានភ្ញៀវចំនួន ២,២លាននាក់ ។
ការព្យាករណ៍នេះត្រូវបានលើកឡើងកាលពីព្រឹកថ្ងៃទី២៦ខែមករាឆ្នាំ២០២៣នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំ ឆ្នាំ២០២២ របស់ គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិ សៀមរាបនិងការសាងសង់អាកាសយានដ្ឋានដទៃ ទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈ រដ្ឋ មន្រ្តី និង ជាប្រធានគណៈកម្មការ។

បន្ថែមពីលើការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយមនេះដែរ សម្រាប់ ឆ្នាំ២០២៣គណៈកម្មការក៏បានជំរុញក្រុមហ៊ុន សម្បទាន អាកាសយានដ្ឋាន SCA ក្នុងការវិនិយោគផ្សេងៗដើម្បី ត្រៀម លក្ខណៈ រួចរាល់របស់អាកាសយានដ្ឋានទាំងបី សំដៅធានាបាន នូវសុវត្ថិភាព សន្តិសុខនិងសេវាកម្មប្រកបដោយផាសុខភាព ក្នុងការបម្រើដល់អ្នកទេសចរដែលនឹងមកដល់ កម្ពុជា ជាបន្ត បន្ទាប់ នៅឆ្នាំ២០២៣នេះ៕


ដោយ៖ ស្រីរុំ