លោក ថាក់ស៊ីន ថា កូនស្រីរបស់គាត់នឹងប្រកាសពីការវិលត្រឡប់របស់គាត់ទៅប្រទេសថៃវិញ នៅឆ្នាំនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរត់គេចខ្លួន បានទទូចថា ការវិលត្រឡប់របស់លោកទៅកាន់ប្រទេសថៃនឹងមកដោយគ្មានជំនួយពីភឿថៃ ឬ គណបក្ស ប៉ាឡាង ប្រាឆារ៉ាត (Palang Pracharath) ដែលកំពុងកាន់អំណាច
ហើយនឹងត្រូវបានប្រកាស ដោយកូនស្រីរបស់លោកឈ្មោះថា ប៉េតុងតាន (Paetongtarn) ។

លោក ថាក់ស៊ីន បានធ្វើសេចក្តីប្រកាសចុងក្រោយស្តីពីការវិលត្រឡប់ទៅកាន់មាតុភូមិរបស់លោក ក្នុងអំឡុងពេលពិភាក្សាមួយ នៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម ក្លឹបហោស៍ (Clubhouse) កាលពីយប់ថ្ងៃអង្គារ។
ការណ៍នេះបានកើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា បក្ស Palang Pracharat និង បក្សភឿថៃ Pheu Thai បានធ្វើកិច្ចព្រមព្រៀងមួយ សម្រាប់លោកថាក់ស៊ីន Thaksin ដើម្បីត្រលប់មកវិញបន្ទាប់ពីការបោះឆ្នោតសកល ដែលគ្រោងធ្វើនៅក្នុងខែឧសភា៕



ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ