កម្ពុជាមិនបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនបានផ្តល់ជំនួយ ឬបញ្ជូនកងទ័ពទៅអ៊ុយក្រែនទេ សូមកុំមានការភាន់ច្រឡំ។ ឯរឿងបញ្ជូនកម្លាំងអ្នកដោះមីនទៅបណ្ដុះបណ្តាលការដោះមីននៅអ៊ុយក្រែនជារឿងមនុស្សធម៌សុទ្ធសាធ។ សម្ដេច បានមានប្រសាសន៍ទៀតថា កម្ពុជា ប្រកាសទទួលអ្នករៀនដោះមីននៅកម្ពុជាផងដែរ។ ការបោសសំអាតមីន ជាកិច្ចការដែលប្រទេសនៅលើពិភពលោកទាំងអស់ត្រូវចូលរួម។ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ។ ពិធីនេះ បានធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner