សម្តេចតេជោ៖ កម្ពុជាទទួលបណ្តុះបណ្តាលមីនសម្រាប់ប្រទេសលើសកលលោករួមទាំងរុស្ស៊ី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកម្ពុជាបើកចំហរនៅក្នុងការទទួលបណ្តុះបណ្តាលលើ វិស័យដោះមីនដល់គ្រប់ប្រទេសទាំងអស់លើសកលលោក មិនមែនមានត្រឹមតែប្រទេសអ៊ុយក្រែននោះទេ។ ប្រសាសន៍ដែលបានបញ្ជាក់នៅថ្ងៃទី២៦ មករា ឆ្នាំ២០២៣ គឺជាការបកស្រាយមួយ តបចំពោះការផ្សាយព័ត៌មានមួយរបស់ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា «Demografiya upala» ដែលនិយាយថាកម្ពុជាបានគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែន។

ការផ្សាយរបស់កាសែតបរទេសនេះ ត្រូវគេរាយការណ៍ថាបានផ្អែកលើអ្វីដែលកម្ពុជាបានជួយ បណ្តុះបណ្តាលផ្នែកបច្ចេកទេសដោះគ្រាប់មីនដល់អ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថាការជួយបណ្តុះបណ្តាលរបស់កម្ពុជាលើផ្នែកដោះមីនដល់មន្ត្រីអ៊ុយក្រែនមិនមែនមានន័យថាកម្ពុជាបានគាំទ្រប្រទេសអ៊ុយក្រែនលើជំនួយផ្នែកយោធានោះឡើយ។

ក្រសួងការបរទេសកម្ពុជាក្នុងសប្តាហ៍នេះ បានស្នើឱ្យ Channel Telegram ដេម៉ូក្រាហ្វីយ៉ា យូប៉ាឡា ត្រូវកែតម្រូវព័ត៌មានរបស់ខ្លួនសាឡើងវិញ ដោយសារការផ្សាយនោះមិនត្រឹមតែមិនពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កភាពប៉ះពាល់ដល់ឈ្មោះ នៃប្រទេសកម្ពុជា ដែលជាប្រទេសស្រឡាញ់សន្តិភាព និងដែលតែងប្រកាន់ខ្ជាប់ចំពោះគោលនយោបាយបរទេសអព្យាក្រឹត្យដូចបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ads banner