ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងព្យាបាលជង្ងឺទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាឥតគិតថ្លៃដល់ពលរដ្ឋ នៅស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ រដ្ឋបាលស្រុកមង្គលបូរីនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងដាច់ដោយឡែកពីគ្នាសម្រាប់ទីតាំងខុសគ្នា តែក្នុងន័យស្រដៀងគ្នាស្តីពីការព្យាលជង្ងីទូទៅ វះកាត់ មាត់ធ្មេញ ភ្នែក និងផ្តល់វែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីប្រាប់បន្ថែមថា នៅថ្ងៃទី២៦ ខែមករា សេវាសុខាភិបាលការព្យាលជង្ងីទូទៅ វះកាត់ មាត់ធ្មេញ ភ្នែកនិងផ្តល់វែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសរអានោះ សម្រាប់ស្រុកលោក មានធ្វើនៅ៣ទីកន្លែង

  • កន្លែងទី១. នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិ/ឃុំឬស្សីក្រោក មានរយ:ពេល ៧ថ្ងៃ ពីថ្ងៃទី៣០ ខែមករាដល់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង ៤:៣០នាទីល្ងាច ។
  • កន្លែងទីទី២. នៅសាលាបឋមសិក្សាសឿ មានរយ:ពេល ២ថ្ងៃពីថ្ងៃទី៣១ ខែមករា ដល់ ថ្ងៃទី០១ខែកុម្ភ: ឆ្នាំ២០២៣ មានរយ:ពេល ២ថ្ងៃពីថ្ងៃទី០២ ខែកុម្ភ: ដល់ ថ្ងៃទី០៣ខែកុម្ភ: ឆ្នាំ២០២៣ ។
  • កន្លែងទី៣. នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយ:ពេល ២ថ្ងៃពីថ្ងៃទី០២ ខែកុម្ភ: ដល់ ថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:៣០នាទីព្រឹកដល់ម៉ោង៤:៣០នាទីល្ងាច ។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ តែងមានគ្រូពេទ្យស្ម័គ្រចិត្តកម្ពុជា ចម្រុះបរទេស និងបរទេសមកពីប្រទេសនានាជាមិត្តតែងចូលមកធ្វើការងារមនុស្សធម៌ខាងសុខភាពដូចជាពិនិត្យ ព្យាបាលជម្ងឺ បំប៉នសុខុមាលពលរដ្ឋខ្មែរ និងផ្តល់អំណោយផងដែរ ៕ដោយ៖ឃិន គន្ធា

ads banner