កាណាដានឹងប្រកាសផ្តល់រថក្រោះ ៤គ្រឿងដល់អ៊ុយក្រែន

អូតាវ៉ា៖ សារព័ត៌មាន CTV News បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិកាណាដា លោកស្រី Anita Anand គ្រោងនឹងប្រកាសក្នុងសប្តាហ៍នេះថា កាណាដានឹងបញ្ជូនរថក្រោះប្រយុទ្ធចំនួន ៤គ្រឿងទៅឱ្យអ៊ុយក្រែន។

របាយការណ៍បានដកស្រង់ប្រភពពីរដ្ឋាភិបាលកាណាដាឱ្យដឹងថា ក្រៅពីរថក្រោះខ្លារខិន Leopard 2 គ្រឿងដំបូងចំនួន ៤គ្រឿង កាណាដាក៏បាននិងកំពុងពិចារណាបញ្ជូនរថក្រោះបន្ថែមទៀតនៅពេលក្រោយផងដែរ។

បើតាមរបាយការណ៍ កងកម្លាំងប្រដាប់អាវុធកាណាដាបច្ចុប្បន្នមានរថក្រោះខ្លារខិន Leopard 2 ផលិតដោយប្រទេសអាល្លឺម៉ង់ចំនួន ៨២គ្រឿង ប៉ុន្តែពួកគេស្ថិតនៅក្នុងស្ថានភាពផ្សេងៗគ្នានៃសេវាកម្ម។

គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ពួកគេនឹងរៀបចំការដឹកជញ្ជូនរថក្រោះខ្លារខិន Leopard 2 រាប់សិបគ្រឿងទៅកាន់អ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner