អ.ស.ប៖ យន្តហោះដ្រូនកូរ៉េខាងជើងដែលហោះហើរឆ្លងកាត់កូរ៉េខាងត្បូង បានរំលោភលើបទឈប់បាញ់ឆ្នាំ ១៩៥៣
អ.ស.ប៖ បញ្ជាការអង្គការសហប្រជាជាតិបានកំណត់ថា កូរ៉េខាងជើងបានរំលោភលើបទឈប់បាញ់សង្គ្រាមកូរ៉េឆ្នាំ ១៩៥៣ តាមរយៈការបញ្ជូនយន្តហោះដ្រូនចូលទៅក្នុងដែនអាកាសកូរ៉េខាងត្បូងកាលពីខែធ្នូឆ្នាំមុន។
បញ្ជាការអង្គការសហប្រជាជាតិបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពីលទ្ធផលនៃការស៊ើបអង្កេតមួយ ដែលធ្វើឡើងដោយក្រុមស៊ើបអង្កេតពិសេស លើការជ្រៀតចូលនៃយន្តហោះដ្រូន។ ពួកគេបានរាយការណ៍ពីការរំលោភបំពានបទឈប់បាញ់ដោយកូរ៉េខាងជើង។
យន្តហោះដ្រូនកូរ៉េខាងជើងចំនួន ៥គ្រឿងបានហោះចូលដែនអាកាសកូរ៉េខាងត្បូងនៅថ្ងៃទី១៦ ខែធ្នូកន្លងទៅ ដោយឆ្លងកាត់ខ្សែបន្ទាត់កំណត់ព្រំដែនយោធា។ ក្នុងនោះមានមួយគ្រឿងបានហោះទៅដល់ភាគខាងជើងនៃរដ្ឋធានីសេអ៊ូល មុនពេលហោះត្រឡប់ទៅកូរ៉េខាងជើងវិញ។
នៅក្នុងហេតុការណ៍ខាងលើនេះ ឧទ្ធម្ភាគចក្រ និងយន្តហោះកូរ៉េខាងត្បូងផ្សេងទៀតបានបាញ់ទៅលើយន្តហោះដ្រូនកូរ៉េខាងជើង ដែលហោះហើរចូលក្នុងដែនអាកាសរបស់កូរ៉េខាងត្បូង។
ប៉ុន្តែក្រុមការងារអង្គការសហប្រជាជាតិ និយាយថា សកម្មភាពរបស់កូរ៉េខាងត្បូង គឺអនុលោមទៅតាមច្បាប់បទឈប់បាញ់ និងស្របតាមបទឈប់បាញ់។ ប៉ុន្តែក្រុមនេះក៏បានរកឃើញការបំពានដោយខាងត្បូងនៅពេលនោះផងដែរ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា
