សម្តេចតេជោ ហ៊ុន សែន៖ ការជួបជុំគ្រឹស្ទបរិស័ទនាពេលនេះ បង្ហាញឱ្យឃើញនៃការជឿជំនឿគ្រិស្ទសាសនានៅកម្ពុជា ក្រោមម្លប់សន្ដិភាព
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការជួបជុំគ្រិស្ទបរិស័ទនាពេកនេះ បង្ហាញឱ្យឃើញនៃការជឿជំនឿគ្រិស្ទសាសនានៅកម្ពុជា ក្រោមម្លប់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ដូចនេះ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃសាសនាគ្រិស្ត នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយហៅព្រឹត្តិការណ៍នោះថា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)»។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជួបជុំគ្រឹស្ទបរិស័ទនាពេកនេះ បង្ហាញឱ្យឃើញនៃការជឿជំនឿគ្រិស្ទសាសនានៅកម្ពុជា ក្រោមម្លប់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» ធ្វើឡើងដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសប់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿសាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ៕ ដោយ វណ្ណលុក


