គុណភាពខ្យល់នឹងមិនមានសុវត្ថិភាព នៅទីក្រុងបាងកក នៅថ្ងៃសុក្រនេះ និងថ្ងៃពុធសប្តាហ៍ក្រោយ
បាងកក៖ ទីក្រុងបាងកក ប្រទេសថៃនឹងជួបប្រទះ យ៉ាងហោចណាស់ពីរថ្ងៃទៀត នូវកម្រិតជាតិពុលក្នុងខ្យល់ (PM 2.5) នៅលើអាកាស ក្នុងខែនេះ គឺនៅថ្ងៃសុក្រនេះ និងថ្ងៃពុធ សប្តាហ៍ក្រោយ នេះបើតាមទីប្រឹក្សាអភិបាលក្រុងបាងកក និយាយ កាលពីថ្ងៃព្រហស្បតិ៍។
លោក ផនព្រហ្ម វីគីសេត (Pornprom Wikitset) ដែលផ្តល់ដំបូន្មានដល់អភិបាលក្រុងបាងកក បានធ្វើសេចក្តីប្រកាសនេះ ខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីការបំពុលខ្យល់នៅក្នុងរដ្ឋធានី។ តំណាងមកពីនាយកដ្ឋានសុខាភិបាល នាយកដ្ឋានត្រួតពិនិត្យការបំពុល និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលក្រុងបាងកក (BMA) ក៏បានចូលរួមកិច្ចប្រជុំនេះ។
លោក លោក ផនព្រហ្ម បាននិយាយថា គុណភាពខ្យល់នៅក្នុងទីក្រុងបាងកក កាន់តែយ៉ាប់យ៉ឺនក្នុងរដូវត្រជាក់ នៅពេលដែលប្រព័ន្ធសម្ពាធខ្ពស់បណ្តាលឱ្យកម្រិតជាតិពុលក្នុងខ្យល់ (PM 2.5) កកកុញ និងលើសពីកម្រិតសុវត្ថិភាព ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត
