លិចនាវាដឹកទំនិញ ស្លាប់មនុស្សយ៉ាងតិច ៨នាក់នៅប្រទេសជប៉ុន

តូក្យូ៖ មនុស្ស ៨ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ដោយសារកប៉ាល់ដឹកទំនិញមួយគ្រឿងបានក្រឡាប់ចូលទឹកសមុទ្រ ក្នុងប្រទេសជប៉ុន ហើយការស្វែងរកអ្នកបាត់ខ្លួននៅតែបន្តធ្វើប្រតិបត្តិការ។

ឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយថា មនុស្សប្រាំបីនាក់នៅលើកប៉ាល់ដឹកទំនិញ ដែលបានក្រឡាប់នៅក្នុងដែនទឹកនៃខេត្តណាហ្គាសាគី ភាគនិរតីប្រទេសជប៉ុន ត្រូវបានបញ្ជាក់ថា បានស្លាប់។ ការស្វែងរក៩នាក់ផ្សេងទៀត នៅតែបន្តធ្វើ។

ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងធ្វើការរុករកអ្នកនៅរស់រានមានជីវិត ក្នុងចំណោមនាវិក ២២នាក់។ មន្ត្រីមិនបាននិយាយថា មូលហេតុអ្វីដែលបណ្តាលឲ្យកប៉ាល់នោះក្រឡាប់ទេ។

កប៉ាល់ដែលចុះឈ្មោះក្នុងទីក្រុងហុងកុងបានបញ្ជូនការហៅទូរស័ព្ទ សុំជំនួយពេលជួបហេតុការណ៍អាក្រក់ កាលពីយប់ថ្ងៃអង្គារ ខណៈព្យុះរដូវរងាកំពុងបោកបក់លើប្រទេសជប៉ុន៕ ប្រភពពី NHK ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner