តុលាការព្រហ្មទណ្ឌអន្តរជាតិនឹងបើកការស៊ើបអង្កេតឡើងវិញ ករណីសង្រ្គាមបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន

ម៉ានីល៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា ICC បានប្រកាសថា នឹងបើកការស៊ើបអង្កេតឡើងវិញលើការចោទប្រកាន់ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅក្នុងប្រទេសហ្វីលីពីន ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលនាំឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ICC បានឲ្យដឹងថា ខ្លួនមិនពេញចិត្តចំពោះដំណើរការរបស់ហ្វីលីពីន ដែលនាំឲ្យមានការពន្យារពេលដល់ការស៊ើបអង្កេត របស់តុលាការអន្តរជាតិនេះទេ។

ICC បន្តថាគំនិតផ្តួចផ្តើម និងដំណើរការស៉ើបអង្កេតក្នុងស្រុកផ្សេងៗ ដែលត្រូវបានវាយតម្លៃជាសមូហភាព គឺមិនមែនជាជំហាននៃការស៊ើបអង្កេត ជាក់ស្តែង ដែលអាចផ្តល់ការពិត ឆ្លុះបញ្ចាំងគ្រប់គ្រាន់មកឲ្យតុលាការអន្តរជាតិនោះទេ។

អង្គការសហប្រជាជាតិកាលពីឆ្នាំ២០២១ ធ្លាប់បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា មនុស្សជាង ៨,៦៦៣នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមបង្រ្កាបគ្រឿងញៀនរបស់លោក ឌូតឺតេ ប៉ុន្តែខាងអង្គការសិទ្ធិមនុស្សក្នុងប្រទេសហ្វីលីពីនបានអះអាងថាចំនួនអ្នកស្លាប់គឺមានច្រើនជាងនេះ៕

ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner