លោកគ្រូ អ៊ុច សុខវិបុល៖ អត្តពលិកកង់ភ្នំ មានទំនុកខ្ពស់ថា នឹងដណ្តើមបានលទ្ធផលល្អ ពីការប្រកួតកង់ភ្នំ ពានរង្វាន់ King Cup នៅថៃ

ភ្នំពេញ៖ អត្តពលិកកង់ភ្នំ មានទំនុកខ្ពស់ថា នឹងដណ្តើមបានលទ្ធផលល្អ ពីការប្រកួតកង់ភ្នំ ពានរង្វាន់ Royal Cup or King Cup ជុំទី១ នៅថៃ។ នេះជាការអះអាងរបស់លោក អ៊ុច សុខវិបុល គ្រូបង្វឹកកង់ភ្នំ តាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
គ្រូបង្វឹកកង់ភ្នំរូបនេះ បានបញ្ជាក់ថា ការចូលរួមប្រកួតនេះ ចាំបាច់ណាស់មុនស៊ីហ្គេម ឆ្នាំ២០២៣ បើទើបីទីតាំងមានចម្ងាយឆ្ងាយ ជាប់នឹងព្រំដែនប្រទេសថៃ និងភូមាក៏ដោយ ព្រោះយើងបានត្រៀមធ្វើកិច្ចការដោយសេចក្តីព្យាយាម និងទំនុកចិត្តខ្ពស់ ដើម្បីយកលទ្ធផលមេដាយជូនជាតិ។ ជាការពិត ការចេញលើកនេះ គឺយើងមានទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមយកលទ្ធផលអោយបានល្អប្រសើរ និងជាការផ្លាស់ប្តូរបទពិសោធន៍កម្រិតខ្ពស់ ការសាកកម្លាំង បច្ចេកទេស កលល្បិច (Tactical) និងកសាងទំនុកចិត្តខ្ពស់សម្រាកកីឡាករ កីឡាការិនីជម្រើសរបស់យើងសម្រាប់ការប្រកួតដណ្តើមយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ព្រោះការប្រកួតនេះ គឺជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់ប្រទេសថៃ កីឡាករ កីឡាការិនីខ្លាំងៗ គឺមកចូលរួមទាំងអស់។ យើងមានទំនុកចិត្ត និងសង្ឃឹមខ្ពស់ថាកីឡាករ កីឡាការិនី ៣រូប របស់យើង នឹងបានលទ្ធផលល្អប្រសើរ ជូនក្រុម ជូនគ្រួសារ និងជូនសង្គមជាតិ។ លោក អ៊ុច សុខវិបុល បន្ថែម។
លោក អ៊ុច សុខវិបុល បន្តថា ការប្រកួតនេះ កីឡាករ កីឡាការិនី ម្នាក់ៗ បានចុះឈ្មោះ ចំនួន៣វិញ្ញាសាដូចៗគ្នា ដោយផ្នែកបុរស វិញ្ញាសា XCO elite មានចម្ងាយផ្លូវ ២៨គីឡូម៉ែត្រ ប្រណាំង៧ជុំ ក្នុងមួយជុំៗមានចម្ងាយ៤គីឡូម៉ែត្រ , ផ្នែកនារី elite ២៤គីឡូម៉ែត្រ ប្រណាំង៦ជុំ ក្នុងមួយជុំៗមានចម្ងាយ៤គីឡូម៉ែត្រ, និងផ្នែកបុរស-នារី វិញ្ញាសា eliminate (៧០០ម៉ែត្រ និង១៤០០ម៉ែត្រ) ។ លោក អះអាងថា កីឡាករ កីឡាការិនីកង់ភ្នំកម្ពុជា គឺមានការអភិវឌ្ឍន៍ កម្រិតបច្ចេកទេស និងកលល្បិច (tactical) ប្រហាក់ប្រហែល និងកីឡាករ កីឡាការិនីជើងខ្លាំងថៃ។ រីឯសមត្ថភាពរបស់កីឡាករ កីឡាការិនីកង់ភ្នំកម្ពុជា គឺអាចឈានមកដល់កម្រិត នៃការប្រកួតប្រជែងដណ្តើមមេដាយស៊ីហ្គេមបាន។
លោក អ៊ុច សុខវិបុល គូសបញ្ជាក់ថា សហព័ន្ធបានដាក់ផែនការហ្វឹកហាត់ច្បាស់លាស់ និងបង្កើនជំនាញ ដោយសេចក្តីឧស្សាហ៍ព្យាយាម និងការតាំងចិត្តអំណត់ខ្ពស់ គួបផ្សំនឹងការរៀបចំ និងជំនាញច្បាស់លាស់របស់គ្រូបង្វឹក និងការជម្រុញលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ លើសពីនេះ គឺចាំបាច់ត្រូវមានការប្រកួតក្រៅប្រទេសអោយបានច្រើន ជាមួយកីឡាករ កីឡាការិនីបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ាន ដើម្បីអោយកីឡាករ កីឡាការិនីបានស្គាល់ថ្វីជើង តេស្តសមត្ថភាព សាកកម្លាំង បច្ចេកទេស កលល្បិច (tactical) ជាដើម មុនស៊ីហ្គេមមកដល់។
គូររម្លឹកថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីស៊ីហ្គេម នៅវៀតណាម សហព័ន្ធកីឡាទោចក្រយានថៃ បានអញ្ជើញកីឡាករ កីឡាការិនីកម្ពុជាចូលរួមប្រកួត ។ ក្នុងនោះកម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិ៦រូប និងគ្រូបង្វឹក១រូប ជាលទ្ធផល កម្ពុជាទទួលបានពាន ចំនួន៨ ជូនជាតិ កីឡាករ ឆាន ឆៃហ្វុង ទទួលបានចំណាត់ថ្នាក់លេខ៣ កម្រិត Men elite និងលេខ២ កីឡាករអាយុក្រោម២៣ឆ្នាំ , កីឡាករ ឃឹម ម៉េងឡុង ទទួលចំណាត់ថ្នាក់លេខ១ ផ្នែកយុវជន, កីឡាការិនី ខេន ម៉ាឡៃ ទទួលបានលេខ៥ ផ្នែក Women elite និង ចំណាង់ថ្នាក់លេខ៣ ជាកីឡាការិនីអាយុក្រោម២៣ឆ្នាំ ។
គួរបញ្ជាក់ថា ការប្រកួតកង់ភ្នំ ពានរង្វាន់ Royal Cup or King Cup ជុំទី១ នៅស្រុក Thong Pha Phum នៃខេត្ត Kanchanaburi ប្រទេសថៃ កម្ពុជា បានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីសរុបចំនួន៥រូប លោក ផេង ប៉ូលីន ប្រតិភូដឹកនាំ អ៊ុច សុខវិបុល គ្របង្វឹក មានកីឡាករ ឆាន ឆៃហ្វុងកីឡាករ ឃឹម ម៉េងឡុង និងកីឡាការិនី ខេន ម៉ាឡៃ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner