មូលនិធិព្រីនស៍ ប្រកាសបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ អាហារូបករណ៍ ១០០កន្លែង សម្រាប់សិស្សានុសិស្សឆ្នាំសិក្សា ២០២៣

ភ្នំពេញ ៖ មូលនិធិព្រីនស៍ បានប្រកាសដល់សិស្សានុសិស្សអំពីការបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ។ កម្មវិធីអាហារូបករណ៍នឹងផ្តល់ជូននូវ ការបង់ថ្លៃសិក្សាពេញ១០០ភាគរយ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន និងឱកាសកម្មសិក្សាជូនដល់សិស្សានុសិស្សក្រីក្រចំនួន ១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣ នេះ។

លក្ខខណ្ឌក្នុងការពាក្យស្នើសុំគឺ សិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងជាសិស្សដែលបានបញ្ចប់ថ្នាក់ទុតិយភូមិឆ្នាំ២០២១ ឬ ២០២២ ជាមួយនឹងការរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ឬនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

តំណភ្ជាប់អនឡាញនៃបែបបទបំពេញពាក្យអាហារូបករណ៍ (czs2023.com (https://docs.google.com/forms/d/e/1FAIpQLSfSwJiR3T3N56n_6n2qG8eM8THbEku_eR4xOPBVcloCDSQcxw/viewform?usp=pp_url)) នឹងមានចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

សិស្សដែលជាប់ក្នុងវគ្គជម្រុះនឹងត្រូវបានអញ្ជើញឱ្យចូលរួមសម្ភាសន៍ចុងក្រោយនៅក្នុងខែកុម្ភៈ ហើយជ័យលាភីអាហារូបករណ៍ចំនួន ១០០នាក់ នឹងត្រូវបានប្រកាសនៅក្នុងខែមីនា។

កម្មវិធីអាហារូបករណ៍នេះ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈភាពជាដៃគូសាធារណៈ និងឯកជន។ មូលនិធិព្រីនស៍ មានសេចក្តីសោមនស្សរីករាយដែលអាចផ្តល់ឱ្យយុវជនកម្ពុជានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងនិងឱកាសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ កញ្ញា ខៀវ មរកត តាមរយៈលេខទូរស័ព្ទ +៨៥៥ ១២៦៧២៦០៣ ឬតាមរយៈអ៊ីម៉ែល morokort.kheav@princefoundation.com ។

អាហារូបករណ៍ ចេន ហ្ស៊ី គឺជាគម្រោងកម្មវិធីអាហារូបករណ៍ប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើង និងដឹកនាំដោយសប្បុរសជន អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប រួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) សម្រាប់ផ្តល់អត្ថប្រយោជន៍ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner