គ.ជ.ប ច្រានចោលទាំងស្រុងគណនីអនាមិក “លោកចោរស្របច្បាប់”

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា កន្លងមក គណនី Facebook អនាមិកឈ្មោះ “លោកចោរស្របច្បាប់” ដោយលួចដាក់រូបថត ឯកឧត្តមប្រធានស្ថាប័ននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាទង្វើអសីលធម៌ និង មិនអាចទទួលយកបាន ក្នុងចេតនាទុច្ចរិត មាក់ងាយស្ថាប័នជាតិ និងចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គ.ជ.ប សូមច្រានចោលទាំងស្រុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

គ.ជ.ប បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិ បំពុលសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នកំពូលដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវជាឱឡារិកដល់សាធារណជន សូមធ្វើការផ្សព្វផ្សាយព័ត៌មានប្រកប ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចៀសវាងការបំភ្លឺ ការបំផ្លើស ការបរិហារកេរ្តិ៍ ប្រាសចាកពីការពិត បើមិនដូច្នេះទេ គ.ជ.ប គ្មានជម្រើសអ្វី ក្រៅតែពីចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ៖ពលជ័យ

ads banner