២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ៦៥ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងថ្មី កូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះមានចំនួន ១ពាន់ ២០៥ករណី ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេស ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, និងប្រទេសឡាវ ។ ប្រទេសសឹង្ហបុរី គឺជាប្រទេសដែលមានតួលេខ ឆ្លងច្រើនជាងគេ ដែលមានចំនួន ៥០៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនឆ្លងតែ ១ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសប្រុយណេ គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១២នាក់ ដែលកើតឡើងចំពោះតែប្រទេសចំនួន៣ប៉ុណ្ណោះ រួមមានប្រទេសហ្វីលីពីន ដែលមានអ្នកស្លាប់ ៥នាក់, ប្រទេសឥណ្ឌូនេស៊ីស្លាប់ ៤នាក់ និងប្រទេសម៉ាឡេស៊ីមានអ្នកស្លាប់ ៣នាក់ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៧ម៉ឺន ៥២៨ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៧៣៧នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧៤ លានករណី, និងការស្លាប់មានជាង ៦លាន ៧៥ម៉ឺននាក់។

ads banner