រដ្ឋបាលខេត្តកែប បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការនៃសាលាខេត្តកែប

ខេត្តកែប ៖ នៅសាលាខេត្តកែប នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ មានរៀបចំពិធី តែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការសាលាខេត្ត ចំនួន១៧រូបក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។

សមាសភាពដែលត្រូវតែងតាំងរួមមាន នាយករងរដ្ឋបាល ២រូប,ប្រធានច្រកចេញចូលតែមួយ ១រូប អនុប្រធាន១រូប,នាយកទីចាត់ការធនធានមនុស្ស ១រូប, នាយកទីចាត់ការអន្តរវិស័យ១រូប ,នាយករងទីចាត់ការរដ្ឋបាល ១រូប, អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា១រូប, នាយករងទីចាត់ការផែនការ និងវិនិយោគ១រូប ,ប្រធានការិយាល័យវិនិយោគ១រូប, ប្រធានមណ្ឌលកុមារកុំព្រាខេត្ត១រូប អនុប្រធាន១រូប, អនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងសហប្រតបត្តិការអន្តរជាតិ១រូប ,អនុប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកសាលាខេត្ត១រូប, អនុប្រធានការិយាល័យហិរញ្ញកិច្ច១រូប, អនុប្រធានការិយាល័យសរុប និងព័ត៌មានសាលាខេត្ត១រូប, អនុប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិសាលាខេត្ត១រូប ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានផ្តាំផ្ញើដល់មន្ត្រីទាំង ១៧រូប ដែលទើបចូលកាន់មុខតំណែងថ្មី មាន ៦ចំណុចធំៗ រួមមាន -ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងអោយបានល្អ។ -គោរឋានានុក្រមការងារឱ្យបានល្អ និងផ្លាស់ប្តូរឥរិយាបថខ្វះខាតកន្លងមក ពិសេសអនុវត្តទៅតាមអនុសាសន៍អភិក្រមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបាវចនា២គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តភាពខាងក្រៅក្នុងស្មារតីឯករាជ្យ។ -ត្រូវអនុវត្តរបៀបរបបធ្វើការងារអោយបានត្រឹមត្រូវ មានស្មារតីទទួលខុសត្រូវខ្ពស់ និងមានគណនេយ្យភាពចំពោះថ្នាក់ដិកនាំរបស់ខ្លួន។ -បង្កើនគំនឹតច្នៃប្រឌិត និងផ្តួចផ្តើមគំនិត ដើម្បីជំរុញប្រសិទ្ធភាព និងគុណភាពការងារ។ -ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ផ្លាស់ប្តូរបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុការងារ ដើម្បីខ្លួនឯង អង្គភាព និងដើម្បីសង្គមជាតិរបស់យើង។ -អនុវត្តឱ្យបានល្អនូវគោលការន៍ដឹកនាំ ណែនាំនានារបស់ថ្នាក់ដឹកនាំខ្លួនឱ្យសាក់សមជាមន្ត្រីរាជការប្រកបដោយវិជ្ជាជិវៈ និងសេចក្តីថ្លៃថ្នូរ ៕ Sila Sarin

ads banner