ការបោះឆ្នោតនៅថៃ៖ លោក ប្រាវីដ ត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្សកាន់អំណាច មិនមែនជាលោក ប្រាយុទ្ធ ទៀតទេ

បាងកក៖ មេដឹកនាំគណបក្ស ប៉ាឡាង ប្រាឆារ៉ាត (Palang Pracharath) ឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវ៉ាន (Prawit Wongsuwan) នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់របស់គណបក្ស នៅក្នុងការបោះឆ្នោតសកលបន្ទាប់ ដោយដំណឹងនេះត្រូវបានប្រកាស កាលពីថ្ងៃសុក្រ។

គណបក្ស កាន់ អំណាច បាន ក្លាយ ជា គណបក្ស ដំបូង គេ ដែល ប្រកាស ច្បាស់ លាស់ បេក្ខជន នាយករដ្ឋមន្ត្រី របស់ ខ្លួន។

អនុប្រធានគណបក្សលោក ប៉ៃប៊ុន នីទីតាវ៉ាន (Paiboon Nititawan) បាននិយាយកាលពីថ្ងៃសុក្រថា គណបក្ស ប៉ាឡាង ប្រាឆារ៉ាត បានសម្រេចចិត្តប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួនមុនពេលដែលក្រឹត្យស្តីពីការបោះឆ្នោតត្រូវចេញ ហើយបញ្ជាក់ថា ដោយសារតែខ្លួនចង់ “ធ្វើអ្វីៗដោយតម្លាភាព”។

លោក ប្រាវីដ ដែល បច្ចុប្បន្ន កាន់ តំណែង ជា ឧបនាយក រដ្ឋមន្ត្រី ត្រូវ បាន បោះឆ្នោត ជ្រើសរើស ជា បេក្ខជន នាយករដ្ឋមន្ត្រី ក្នុង កិច្ចប្រជុំ ទូទៅ របស់ ខ្លួន កាលពី ថ្ងៃ សុក្រ។ ប្រសិនបើបក្សនេះឈ្នះឆ្នោត នោះលោក ប្រាវីដ នឹងជំនួសនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដែលធ្លាប់ធ្វើជាបេក្ខភាព កាលពីឆ្នាំ២០១៩នោះ៕ ប្រភពពី The Nation , ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner